រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងឯកឧត្តម អម សុភា អញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌ឧបត្ថម្ភដល់គ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះបណ្តាលឱ្យស្លាប់ក្មេង០២នាក់ នៅស្រុកសាមគ្គីមានជ័យ

  • 272
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្ដម អម សុភា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញសាកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្ទះបណ្តាលឱ្យក្មេងប្រុស ស្រី០២នាក់ស្លាប់បាត់បង់ជីវិត កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិពោធិរិទ្ធិក្រៃ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និងឯកឧត្តម អម សុភា បានពាំនាំនូវប្រសាសន៍នូវការចូលរួមមរណៈទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសពដែលបានបាត់បង់សមាជិកក្នុងគ្រួសារដែលត្រូវជាកូន និងជាចៅ ជាទីស្រឡាញ់របស់ក្រុមគ្រួសារ
ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានមានប្រសាសន៍បន្តថាៈ កន្លងមកសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា តែងតែគិតគូរជានិច្ចចំពោះបងប្អូនប្រជាពលរដ្ឋជួបការលំបាក និងងាយរងគ្រោះគ្រប់ទីកន្លែង និងគ្រប់ពេលវេលាដោយមិនប្រកាន់ពូជសាសន៍ ឬនិន្នាការនយោបាយអ្វីឡើយ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ក្នុងនាមរដ្ឋបាលខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្ត ក៏សូមមរណៈទុក្ខ និងចូលរួមសោកស្តាយជាមួយក្រុមគ្រួសារសពនឹងឧទ្ទិសដល់ឌួងវិញ្ញាណក្ខន្ធក្មួយទាំង០២ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តល់ជូនអំណោយកាកបាទក្រហមកម្ពុជាខេត្ត រួមមាន៖ អង្ករចំនួន ៤២៥គីឡូក្រាម មី១០កេស ត្រីខ ០៥យួរ ទឹកសុទ្ធ ០៦កេស ទឹកផ្លែឈើ០៥កេស ទឹកត្រី០២យួរ ទឹកសុីអុីវ០២យួរ ម៉ាស់០២ប្រអប់ និងថវិកាចំនួន ២លាន ២សែនរៀល សម្រាប់ទុកចាត់កម្មវិធីបុណ្យ។

ក្នុងពេលនោះផងដែរតំណាងក្រុមគ្រួសារសពបានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់សម្តេចកិត្តិព្រឹទ្ធប៊ុន រ៉ានី រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម អភិបាលខេត្ត ថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត ដែលតែងគិតគូរពីសុខទុក្ខគ្រួសារគាត់កំពុងជួបការលំបាកនិងបាត់បង់មនុស្សជាទីស្រឡាញ់។ សូមគោរពជូនពរសម្តេច ឯកឧត្តមអភិបាលខេត្ត និងថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត សូមមានសុខភាពល្អ និងថ្នាក់ដឹកនាំកាកបាទក្រហមខេត្ត សូមមានសុខភាពល្អ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ៕

អត្ថបទទាក់ទង