រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម នៃ ចារី អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងរៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ របស់ក្រុមការងាររុករក សង្គ្រោះ និងសន្តិសុខ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត

  • 327
  • ដោយ taravong

កំពង់ឆ្នាំង៖ អនុវត្តតាមសេចក្តីសម្រេចលេខ២១០/២១ សសរ ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្កើតគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃពុធ ២រោច ខែស្រាពណ៍ ឆ្នាំផ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម នៃ ចារី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងរៀបចំផែនការត្រៀមបម្រុងឆ្លើយតបគ្រោះមហន្តរាយ របស់ក្រុមការងាររុករក សង្គ្រោះ និងសន្តិសុខ នៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំមានការចូលរួមពីសមាជិក សមាជិកានៃក្រុមការងារគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ មន្ទីរអង្គភាព និងកងកម្លាំងទាំងបី លេខាធិការដ្ឋាន។ ក្នុងកិច្ចប្រជុំ ផ្ដោតទៅលើការត្រៀមទុកជាមុន នូវសម្ភារៈ មធ្យោបាយ ហ្នឹងកម្លាំង ដើម្បីត្រៀមចុះអន្តរាគមន៍ នៅពេលមានករណីគ្រោះមហន្តរាយកើតឡើង ៕

អត្ថបទទាក់ទង