រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ តុង ណារី បាននាំយកអំណោយរបស់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ចែកជូនដល់មណ្ឌលសុខភាពជ្រៃបាក់

  • 257
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៨រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តកំពង់ឆ្នាំង ព្រមទាំងសមាជិកសម្ពន្ធយុវជនស្រលាញ់សន្តិភាព បាននាំយកអំណោយរបស់ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ចែកជូនដល់មណ្ឌលសុខភាពជ្រៃបាក់ ។

អំណោយរួមមាន៖ ទឹកសុទ្ធ ៥កេស ទឹកក្រូច ៣កេស ម៉ាស់ ១០ប្រអប់ ក្នុងនោះលោកជំទាវ បានឧបត្ថម្ភថវិកា ដល់ប្រជាការពារចំនួន ១០មុឺន ប៉ូលីស ១០មុឺន យុវជនស្ម័គ្រចិត្តសម្ពន្ធយុវជនស្រលាញ់សន្តិភាពចំនួន ៣៥មុឺន ។

អត្ថបទទាក់ទង