រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថវិកា២០លានរៀល ជាអំណោយថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល ត្រូវបានឯកឧត្តមទេសរដ្ឋមន្រ្តី គុយ សុផល នាំយកមកឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង

  • 308
  • ដោយ taravong

កំពង់ឆ្នាំងៈ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង បាននាំយកថវិកាចំនួន ២០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ឆ្នាំង សម្រាប់ចំណាយក្នុងការងារធ្វើចត្តាឡីស័កពលករត្រឡប់មកពីក្រៅប្រទេស។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និង ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ជំនួសមុខឱ្យក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ឯកឧត្តម បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្តេចចៅហ្វាវាំង គង់ សំអុល និង ឯកឧត្ដមទេសរដ្ឋមន្ត្រី គុយ សុផល ដែលតែងគិតគូរពីសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះ និងរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ នៅទូទាំងខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អភិបាលខេត្ត និងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានគោរពជូនពរសម្តេច និងឯកឧត្តទេសរដ្ឋមន្រ្តី សូមមានសុខភាពល្អ ជន្មាយុយឺនយូរ និងទទួលបានជ័យជម្នះគ្រប់ភារកិច្ច ៕

អត្ថបទទាក់ទង