រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ ផ្ញើលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • 176
  • ដោយ taravong

កំពង់ឆ្នាំង៖ ក្នុងឱកាសប្រកបដោយនក្ខត្តឫក្ស នៃថ្ងៃខួបកំណើតរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គម្រប់ ៧១ឆ្នាំ ឈានចូល ៧២ឆ្នាំ នាថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ តាងនាម​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ជំនួសមុខឱ្យព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋ​ទូទាំងខេត្តកំពង់ឆ្នាំង សូមធ្វើអភិវន្ទនកិច្ចលើកហត្ថបួង​សួង​ដល់​គុណបុណ្យព្រះរតនត្រ័យកែវទាំងបី និងវត្ថុស័ក្តិសិទ្ធិ​ក្នុងលោក ប្រទានពរជ័យសព្ទសាធុការជូន សម្តេចក្រឡា​ហោម សូមទទួលបាននូវសិរីសួស្តី​ជ័យមង្គល វិបុលសុខគ្រប់ប្រការ សុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ទទួលជោគ​ជ័យ​គ្រប់ភារកិច្ច ដើម្បីបន្តរួមចំណែកដឹកនាំមាតុភូមិកម្ពុជាឈាន​ដល់​ត្រើយ​សុភមង្គល ថ្កុំថ្កើង សម្បូររុងរឿងជានិច្ច​និរន្តន៍តរៀងទៅ។

ឆ្លៀតក្នុងឱកាសដ៏បវរមហាប្រសើរនេះដែរ យើងខ្ញុំទាំងអស់គ្នា សូមសម្ដែងនូវការគោរពដឹងគុណ ប្រកប​ដោយ​កតញ្ញូតាធម៌យ៉ាងជ្រាលជ្រៅបំផុត​គោរព​ជូន​ចំពោះ សម្តេចក្រឡាហោម ដែលជានិច្ចកាលតែងបានយក​អស់​កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី លះបង់​គ្រប់​បែប​យ៉ាង​បម្រើ​ឧត្ដម​ប្រយោជន៍ជាតិមាតុភូមិ ប្រកបដោយជោគជ័យ ក្នុងការរក្សាសន្តិសុខ ស្ថិរភាពជាតិ និង​ក្នុង​ការ​អនុវត្ត​កម្មវិធី​នយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ លទ្ធិប្រជាធិបតេយ្យ និង​សម្បូរ​រុងរឿង​ដ៏​ត្រចះ​ត្រចង់។ យើងខ្ញុំទាំងអស់គ្នា សូមលំឱនកាយលើកហត្ថប្រណមបួងសួងដល់វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូម​ជួយ​បីបាច់​ថែរក្សា សម្តេចក្រឡាហោម និង លោកជំទាវ ព្រមទាំងបុត្រា បុត្រី និងចៅប្រុស ចៅស្រី​ជាទីស្រឡាញ់ សូមជួបតែសេចក្តីសុខ សុភមង្គល និងសមប្រកបនូវពុទ្ធពរទាំង ៤ប្រការ​ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាតឡើយ។

អត្ថបទទាក់ទង