រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង នាំយកកូនឈើចម្រុះជាង៦ពាន់ដើម ដាំស្ដាឡើងវិញនៅលើផ្ទៃដីព្រៃលិចទឹកនៅក្នុងតំបន់៣

  • 236
  • ដោយ taravong

កំពង់ឆ្នាំង៖ កូនឈើចម្រុះ មានដូចជា កូនម្ដេញ សណ្ដាន់ រាំងទឹក ឬស្សីផ្អែម និងពីងពង់ ចំនួន ៦ ៧៣៥ដើម ត្រូវបានក្រសួងបរិស្ថាន សហការជាមួយ អាជ្ញាធរ និងមន្ទីរជំនាញជុំវិញខេត្ត ដាំស្ដារឡើងវិញនៅលើផ្ទៃដីព្រៃលិចទឹកដែលបានដកហូត ក្នុងតំបន់៣ ស្ថិតនៅភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២។

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍បញ្ជាក់ថា នេះជាលើកទី៥ហើយ ដែលអាជ្ញាធរខេត្ត បានសហការជាមួយក្រសួង និងមន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត នាំយកកូនឈើចំរុះគ្រប់ប្រភេទមកដាំស្ដារឡើងវិញ នៅលើផ្ទៃដីព្រៃលិចទឹក ក្នុងតំបន់៣ នៃភូមិសាស្រ្តស្រុកកំពង់លែង បន្ទាប់ពីអាជ្ញាធរបានដកហូតដីនៅតំបន់នេះ មករក្សាទុកជាសម្បត្តិរដ្ឋវិញ។

ឯកឧត្តម សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើរដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើការផ្សព្វផ្សាយ ពន្យល់ណែនាំ ដល់ប្រជាពលរដ្ឋឱ្យពួកគាត់យល់កាន់តែច្បាស់ អំពីសារ:សំខាន់ និងសារ:ប្រយោជន៍ នៃព្រៃលិចទឹក ឱ្យពួកគាត់ចូលរួមថែរក្សា និងការពារឱ្យបានគង់វង្ស ៕

អត្ថបទទាក់ទង