រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានចូលរួមជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន (Li Ailan) អញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំង-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច

  • 236
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចូលរួមជាមួយលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកជំទាវវេជ្ជបណ្ឌិត លី អាយឡែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា អញ្ជើញចុះពិនិត្យមើលទីតាំងចាក់វ៉ាក់សាំង-១៩ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅក្នុងមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច។

បន្តមក លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងខ្ញុំបាទ បានបើកកិច្ចប្រជុំនៅសាលាខេត្ត ស្តីពីដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ និងយុទ្ធសាស្ត្ររួមគ្នាបង្ការជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មីប្រភេទ អូមីក្រុង ដោយមានការចូលរួមពីឯកឧត្ដមសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាព និងអភិបាលក្រុង ស្រុក៕

អត្ថបទទាក់ទង