រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ

  • 290
  • ដោយ taravong

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្ដម អម សុភា អភិបាលរងខេត្ត និងជាអនុប្រធានប្រចាំការនៃគណៈកម្មការដឹកនាំការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) តាមរយៈប្រព័ន្ធ Zoom។

កិច្ចប្រជុំប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប និងមានការអញ្ជើញចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំរាជធានីខេត្ត នាយក នាយករងរដ្ឋបាលរាជធានីខេត្ត មន្ត្រីបច្ចេកទេសពាក់ព័ន្ធ និងសមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ៕

អត្ថបទទាក់ទង