រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីភាពក្នុងព្រឹត្តិការណ៍សង្រ្កាន្តខេត្តកំពង់ឆ្នាំង

  • 213
  • ដោយ taravong

កំពង់ឆ្នាំងៈ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៦ ព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ឆ្នាំងត្រូវបានប្រារព្ធបើកដំណើរការជាផ្លូវការហើយ នៅរសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ នៅសួនសម្តេចចៅហ្វាវាំង គង់ សំអុល ស្ថិតក្នុងសង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។

ក្នុងព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មីនេះ បានបើកដំណើរការជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកជំទាវ ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំវិញខេត្តបអាជ្ញាធរក្រុង និង ប្រជាពលរដ្ឋ ផងដែរ។

មានប្រសាសប៍បើកក្នុងឱកាសនោះឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនបានមានប្រសាសន៍ថាៈព្រឹត្តិការណ៍សង្ក្រាន្តខេត្តកំពង់ឆ្នាំងឆ្នាំ២០២២ ដើម្បីបង្ហាញអោយក្មេងជំនាន់ក្រោយ បានស្គាល់ពីទម្រង់សិល្បៈ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏សម្បូរបែប និងតំបន់ទេសចរណ៍ធម្មជាតិជាច្រើនក្នុងខេត្តកំពង់ឆ្នាំងនិងមានការប្រគុំតមន្ត្រី ដើម្បីជូនដល់ភ្ញៀវជាតិ អន្តរជាតិ និង បងប្អូនប្រជាពលរដ្ឋទស្សនានិងរាំលេងកំសាន្តសប្បាយផងដែរ។ ការរៀបចំសង្ក្រាន្តឆ្នាំថ្មីគឺបានផ្ដល់ផលប្រយោជន៍ជាច្រើន ដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង តាមរយៈការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ចូលមកទស្សនាកម្សាន្តកាន់តែច្រើនឡើងនិងផ្ដល់នូវភាពសប្បាយរីករាយ ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និង ឆ្លុះបញ្ចាំង ពីការសាមគ្គីភាព មិត្តភាព ក្នុងចំណោមមហាក្រុមគ្រួសារខ្មែរទាំងអស់ ក្នុងស្រទាប់យុវជន ជាពិសេសដើម្បីបង្ហាញអំពីកេរ្តិ៍តំណែលវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ខ្មែរយើង ដែលជាមោទនភាពជាតិដើម្បីកូនខ្មែរជំនាន់បន្តវេនទៅអនាគត។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនបានមានប្រសាសន៍បន្តថាៈ ក្រោយពីមានថ្ងៃ៧មករា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោយសារនយោបាយឈ្នះឈ្នះរបស់សម្តេចបានធ្វើអោយប្រទេសជាតិ មានសេ្ថរភាព នយោបាយ ពេញលេញ មានការកសាងការអភិវឌ្ឍសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ និងបានលើកស្ទួយកំរិតជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អំឡុងពេលកម្ពុជាជួបវិបត្តិកូវីដ ដោយមិនឲ្យកម្ពុជាវិលទៅរកភាពអតីតកាលឡើយ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនបានថ្លែងនូវការកោតសរសើរ ដល់អាជ្ញាធរខេត្ត កងកម្លាំងប្រដាប់អាវុធ គ្រប់ប្រភេទ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានរៀបចំ ដែលមានផែនការច្បាស់លាស់ក្នងព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មីរយៈពេល៣ថ្ងៃនេះដោយមានការតុបតែងទីតាំងមានសោភ័ណភាពល្អ និង រៀបចំសណ្ដាប់ធ្នាប់ ផ្តល់លទ្ធភាពប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍បានចូលរួមលេងកំសាន្តសប្បាយរីករាយ៕

អត្ថបទទាក់ទង