រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ថ្នាក់ក្រុង ស្រុក និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលនៅក្រុងកំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង

  • 107
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ លោកស្រី ប៊ន សុភី អភិបាលរងខេត្ដកំពង់ឆ្នាំង តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៣-២០២៥ ថ្នាក់ក្រុង ស្រុក និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត ក្រុមប្រឹក្សាក្រុង សង្កាត់ទាំង៤របស់ក្រុង និងអង្គការសង្គមសុីវីល។

លោក ហុីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង បានមានមតិស្វាគមន៍ ដល់អង្គសិក្ខាសាលា និងអានរបាយការណ៍ ការអនុវត្ដន៍កន្លងមករបស់ក្រុងកំពង់ឆ្នាំង។ លោកស្រី ប៊ន សុភី បានមានប្រសាសន៍ បើកសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល របស់ក្រុងកំពង់ឆ្នាំង។

ក្នុងកម្មវិធីសិក្ខាសាលាសមាហរណកម្ម មានគោលបំណងបង្កឱកាសគាំទ្រគម្រោង សកម្មភាពវិនិយោគនានារបស់ក្រុង និងសង្កាត់ ដែលពុំមានមូលនិធិអនុវត្ដសម្របសម្រួល និងបន្សីគ្នារវាង គម្រោង សកម្មភាពវិនិយោគក្រុង និង សង្កាត់ គម្រោង សកម្មភាពវិនិយោគសង្កាត់និងសង្កាត់ គម្រោង សកម្មភាពវិនិយោគក្រុង និងមន្ទីរ វិស័យ និងបណ្ដាលដៃគូអភិវឌ្ឍន៍ គម្រោងសកម្មភាពវិនិយោគសង្កាត់ និងមន្ទីរ វិស័យ និងបណ្ដាលដៃគូអភិវឌ្ឍន៍ ពង្រឹងកិច្ចសហការរវាងរដ្ឋបាលក្រុង ជាមួយរដ្ឋបាលសង្កាត់ និងភាគីពាក់ព័ន្ធនានា ៕

អត្ថបទទាក់ទង