រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកកំពង់ត្រឡាច ផ្អាកចរាចរណ៍បណ្តោះអាសន្ន លើកំ ណាត់ ផ្លូវ លេខ១៥២ ចន្លោះ ចាប់ ពី ភូ មិចំប ក់ផ្អែម ទៅភូមិ កំ ពង់ ប្រាសាទ

  • 178
  • ដោយ taravong

ស្រុកកំពង់ត្រឡាច៖ ថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២២ រដ្ឋបាលស្រុកកំពង់ត្រឡាច បានចេញសេចក្តីជូនដំណឹង ស្តីពី ការផ្អាកធ្វើចរាចរណ៍បណ្តោះអាសន្ន ចំពោះយានយន្តគ្រប់ប្រភេទ លើកំណាក់ផ្លូវលេខ១៥២ ចន្លោះចាប់ពីភូមិចំបក់ថ្នម ទៅភូមិកំពង់ប្រាសាទ ឃុំសប។

តាមការចុះពិនិត្យជាក់ស្តែងរបស់លោក វន ស៊ីផា អភិបាលស្រុក និងក្រុមការងាររដ្ឋបាលស្រុកកំពង់ ត្រឡាច នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី០៤ ខែ តុលា ឆ្នាំ២០២២។ រដ្ឋបាលស្រុកកំពង់ត្រឡាច សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន ដោយស្ថានភាពទឹកជំនន់ទឹកទន្លេបានហក់ឡើងខ្ពស់ បណ្តាលឱ្យលេចកំណាត់ផ្លូវ លេខ១៥២ នៅ ចន្លោះចាប់ពីភូមិចំបក់ផ្អែម ទៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មិនអាចធ្វើ ចរាចរណ៍ឆ្លងកាត់បាន អាជ្ញាធរស្រុកសម្រេចបិទការធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្តោះអាសន្ន រហូតដល់ទឹកស្រកគោកផ្លូវ ទើបអាចអនុញ្ញាតិឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ។

ដោយយល់ឃើញថាខ្លាចមានគ្រោះថ្នាក់ ឬហានីភ័យណាមួយ កើតមានដល់អាយុជីវិត របស់បងប្អូនប្រជាពលរដ្ឋ ដូចនេះសូមបងប្អូនចូលរួមការពារទាំងអស់គ្នាដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់បងប្អូនដែលចាំបាច់ត្រូវឆ្លងកាត់កំណាត់ផ្លូវនេះ នៅទីនោះ មានស្រឡាងដរទទឹងឯកជននៅចាំចម្លងមានចំនួន២កន្លែង ទី១.នៅផ្លូវចូលទៅឡឥដ្ឋលោ ប៉ែន ចាន់ដារិទ្ធិ ទី២.នៅផ្លូវចូលទៅទួលព្រះរាម។

អាស្រ័យដូចបានជម្រាបជូនដំណឹងខាងលើ រដ្ឋបាលស្រុកកំពង់ត្រឡាច សង្ឃឹម និងជឿជាក់យ៉ាងមុតមាំ ថា បងប្អូនប្រជាពលរដ្ឋទូទៅ នឹងចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

អត្ថបទទាក់ទង