រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមពិធីប្រកាសតែងតាំងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង

  • 143
  • ដោយ taravong

កំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អម សុភា អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយឯកឧត្តម ឡុង ឈុនឡៃ សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ កែ ច័ន្ទមុនីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង បានអញ្ជើញចូលរួមពិធីប្រកាសតែងតាំងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានចូលរួមពីប្រតិភូអមដំណើរក្រសួង អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក លោកមេឃុំ ចៅសង្កាត់ទូទាំងខេត្តផងដែរ ។

យោងប្រកាសលេខ ២៤៣ ស.អ.យ ចុះថ្ងៃចន្ទ២រោច ខែភទ្របទ ឆ្នាំខាលឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទាត្រូវបានតែងតាំង លោក ឈាង ចន្ធី ជាប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា ខេត្តកំពង់ឆ្នាំងជំនួសលោក ថោង ចំរើន ត្រូវបានទទួលភារកិច្ចថ្មី ។

លោក អម សុភា អភិបាលរងខេត្តមានប្រសាសន៍ថាមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាមានសារៈសំខាន់ណាស់ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋទីទាល់ក្រ ងាយរងគ្រោះ ជនពិការ កុមារកំព្រា ជនគ្មានទីពឹងនិងអតីតយុទ្ធជនក្នុងខេត្ត ។ឯកឧត្តមបានបន្តថាដើម្បីអនុវត្តកម្មវិធីនានានិងដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ធស្របតាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយកិត្តិបណ្ឌិត ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានណែនាំឱ្យ ប្រធានមន្ទីរថ្មីត្រូវឈរលើគោលការណ៍ភាពជាអ្នកដឹកនាំ ជាដំបូងត្រូវរក្សាឱ្យបាននូវស្មារតីសាមគ្គីភាពផ្ទៃក្នុងយកចិត្តទុកដាក់ដឹងសុខទុក្ខរបស់មន្ត្រីក្រោមឱវាទឱ្យមានសុខដុមរមនាជាមួយគ្នាមានទំនួលខុសត្រូវខ្ពស់លើតួនាទីភារកិច្ចត្រូវមានទំនាក់ទំនងសហការជិតស្និទ្ធជាមួយបណ្តាមន្ទីរអង្គភាពស្ថាប័ននានាក្នុងខេត្តឱ្យបានល្អជាប្រចាំ និងត្រូវអនុវត្ត និងគោរពតាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ឬក្រសួងដើម្បីឱ្យចរន្តការងារស្នូលរបស់យើងទទួលបានលទ្ធផលល្អទាំងអស់គ្នា ។

អត្ថបទទាក់ទង