រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមសិក្ខាសាលាស្ដីពីការបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជម្ងឺអេដស៍ក្នុងវិស័យទេសចរណ៍

  • 152
  • ដោយ taravong

កំពង់ឆ្នាំង: នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅសណ្ឋាគារសំរោង ក្រុងកំពង់ឆ្នាំង  មានរៀបចំសិក្ខាសាលាស្ដីពីការបង្ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍/ជម្ងឺអេដស៍ក្នុងវិស័យទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងទេសចរណ៍, ឯកឧត្តមវេជ្ជបណ្ឌិត សឹម សូផៃ អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងលោកនៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីមន្ទីរទេសចរណ៍ខេត្ត, មន្ទីរសុខាភិបាលខេត្ត, ប្រតិបត្តិករទេសចរណ៍ និងអ្នកពាក់ព័ន្ធ។

ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងទេសចរណ៍មានមតិសំណេះសំណាល ដោយបានគូសបញ្ជាក់ថា ថ្វីត្បិតតែមេរោគអេដស៍ជំងឺអេដស៍បានស្ងប់ស្ងាត់ពិតមែន តែវាមិនទៅឆ្ងាយពីយើងឡើយ បើយើងធ្វេសប្រហែសតែបន្តិច វានឹងឆ្លងវិញ។ ហើយការប្រើប្រាស់ស្រោមអនាម័យពុំមែនជាឧបករណ៍សម្រាប់លើកទឹកចិត្តដល់ការជួញដូរផ្លូវភេទទេ គឺអាជ្ញាធរបានចែកជូនតាមសណ្ឋាគារ ផ្ទះសំណាក់ ឬទីកន្លែងផ្សេងៗដើម្បីចូលរួមចំណែកទប់ស្កាត់ ការរីករាលដាលនៃជំងឺអេដស៍/មេរោគអេដស៍។ ម្យ៉ាងទៀត ត្រូវស្មោះត្រង់មួយទល់នឹងមួយជាមួយដៃគូ ទោះបីដៃគូរផ្ទុយភេទ ប្រុសស្រលាញ់ប្រុស(MSM) ភេទទីបីក៏ដោយ។

ជាទីបញ្ចប់ ឯកឧត្តមបានថ្លែងអំណរគុណចំពោះវត្តមានឯកឧត្តមគណៈអធិបតី ប្រតិបត្តិករទេសចរណ៍ ដែលបានឆ្លៀងឱកាសដ៏មមាញឺកចូលរួមក្នុងអង្គសិក្ខាសាលានេះ។

អត្ថបទទាក់ទង