រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រឃុំទឹកហូត ស្រុករលាប្អៀរ

  • 221
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ឧ.ទោ គីម សុផារុន នាយរងសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ, ទីប្រឹក្សាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ( គ.ជ.គ.ម) និងជាអនុប្រធានក្រុមការងារសម្របសម្រួលកងប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ តំណាងកងពលតូចអន្តរាគមន៍លេខ១ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាពទឹកជំនន់នៅក្នុងភូមិសាស្ត្រឃុំទឹកហូត ស្រុករលាប្អៀរ។

ឆ្លៀតក្នុងឱកាសនោះ ថ្នាក់ដឹកនាំ រួមជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងផ្ដល់ជូនអំណោយមួយចំនួនដល់ក្រុមគ្រួសារដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ផងដែរ។

អត្ថបទទាក់ទង