រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២២០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់

  • 160
  • ដោយ taravong

កំពង់ឆ្នាំង: នាព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង ព្រមជាមួយនឹងឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុករលាប្អៀរ តំណាងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក និងក្រុមការងារសាខា អនុសាខា បានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្ត ចែកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ២២០គ្រួសារ ដែលរងគ្រោះដោយទឹកជំនន់ ហើយបានជម្លៀសមកស្នាក់នៅទីទួលសុវត្ថិភាព ក្នុងសាលាបឋមសិក្សាព្រែកសាលា ភូមិព្រែកសាលា ឃុំទឹកហូត និងវត្តឧទុម្ពរ ភូមិឧទុម្ពរ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

អំណោយដែលបានផ្ដល់ជូន ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ៣០ គ.ក្រ ឃីត១(មុង១ ក្រម៉ា១ ភួយ១ សារុង១) មី១កេះ ត្រីខ១យួរ ទឹកត្រីនិងទឹកស៊ីអ៊ីវ១យួរ ជែល១ដប ប្រេងកូឡា១ដប ប្រេងរឹត១ដប និងថវិកា២ម៉ឺនរៀល។

អត្ថបទទាក់ទង