រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីសមិទ្ធផលគម្រោងនិងភស្តុតាង នៃការស្ទាបស្ទង់មតិមូលដ្ឋានរបស់គម្រោងទប់ស្កាត់និងការកាត់បន្ថយអំពើហឹង្សាលើកុមារនិងស្រ្តីនៅខេត្តកំពង់ឆ្នាំង

  • 79
  • ដោយ taravong

កំពង់ឆ្នាំង៖នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីបើកសិក្ខាសាលាឆ្លុះបញ្ចាំងស្ដីពីសមិទ្ធផលគម្រោងនិងភស្តុតាង នៃការស្ទាបស្ទង់មតិមូលដ្ឋានរបស់គម្រោងទប់ស្កាត់និងការកាត់បន្ថយអំពើហឹង្សាលើកុមារនិងស្រ្តី តាមរយះបង្កើនការចូលរួមរបស់បុរស ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះកិច្ចការស្រ្តី និងកុមារ និងលោក លោកស្រីតំណាងក្រសួងមហាផ្ទៃ ក្រសួងកិច្ចការនារី ព្រមទាំងសមាជិក សមាជិកាមកពីបណ្តាក្រុង ស្រុកក្នុងខេត្តផងដែរ ។

មានប្រសាសន៍បើកសិក្ខាសាលានាឱកាសនេះ លោក ស៊្រន សំឫទ្ធី បានមានប្រសាសន៍ថា សិក្ខាសាលាឆ្លុះបញ្ចាំងនេះ តាមរយៈបង្កើនការចូលរួមរបស់បុរសក្នុងគោលបំណងធ្វើបទបង្ហាញនិងការឆ្លុះបញ្ចាំងពីលទ្ធផលនៃការអង្កេតដើមគ្រារបស់គម្រោង និងចែករំលែកនូវសមិទ្ធផលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយមេរៀនបទពិសោធន៍និងអនុសាសន៍ដើម្បីអនុវត្តផែនការសកម្មភាពសម្រាប់អនវត្តឆ្នាំ២០២២-២០២៣ ។

លោក មានប្រសាសន៍បន្តថាក្រោមការដឹកនាំត្រឹមត្រូវរបស់រដ្ឋរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំដ៍ឈ្លាសវៃប្រកបដោយកិតិបណ្ឌិត តាមកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ និងនយោបាយឈ្នះ ឈ្នះ ប្រជាពលរដ្ឋទទួលបាននូវសុខសន្តិភាព ស្ថិរភាពយ៉ាងរឹងមាំមានការគោរពសិទ្ធិស្របតាមគោលការណ៍នៃលទ្ធិប្រជាធិតេយ្យ។

ចុងបញ្ចប់លោកអភិបាលរងខេត្ត សង្ឃឹមយ៉ាងមុតមាំថាតាមរយៈការបណ្ដុះបណ្ដាលនៅក្នុងសិក្ខាសាលានេះ ដំណើរការដោយរលូននិងទទូលបានជោគជ័យតាមការរំពឹងទុក ហើយក៏ជាវេទិកាមួយដើម្បីធ្វើការចែករំលែកចំណេះដឹងផ្លាស់ប្តូរបទពិសោធន៍ថ្មីៗពីគ្នាទៅវិញទៅមកក្នុងគោលដៅរួមគ្នាទប់ស្កាត់និងការកាត់បន្ថយអំពើហឹង្សាលើកុមារ និងស្រ្តីតាមរយៈការបង្កើនការចូលរួមរបស់បុរស ។

អត្ថបទទាក់ទង