រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីលំនៅដ្ឋាន ដីកសិកម្ម និងផ្ទះ ជូនដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន១០០គ្រួសារ ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ

  • 213
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្ដម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្ដម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត បានអមដំណើរ ឯកឧត្តមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អញ្ជើញជួបសំណេះសំណាល និងចាប់ឆ្នោតប្រគល់ដីលំនៅដ្ឋាន ដីកសិកម្ម និងផ្ទះ ជូនដល់អតីតយុទ្ធជន និងគ្រួសារ ក្នុងខេត្តកំពង់ឆ្នាំង ចំនួន១០០គ្រួសារ ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ ពិធីមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា តំណាងក្រសួងពាក់ព័ន្ធ អភិបាលរងខេត្ត ថ្នាក់ដឹកនាំកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព អភិបាលក្រុង ស្រុក និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ។

ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានពាំនាំនូវសេចក្តីនឹករឭក និងការសាកសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ និង នឹករលឹកដល់អតីតយុទ្ធជនគ្រប់រូប គ្រប់ពេលវេលា ទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ជាក់ស្តែង ការផ្តល់ដីលំនៅដ្ឋាន ដីកសិកម្ម និងផ្ទះជូនអតីតយុទ្ធជនចំនួន ១០០គ្រួសារនាពេលនេះ គឺជាការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅ និងការឆ្លើយតបចំពោះគុណបំណាច់យ៉ាងធំធេងរបស់អតីតយុទ្ធជន ក្នុងបុព្វហេតុតស៊ូរំដោះជាតិមាតុភូមិ និងថែរក្សាការពារសុខសន្តិភាពជូនប្រទេសជាតិ រហូតមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចពេលបច្ចុប្បន្ន។

ដីឡូតី៍ដែលអតីតយុទ្ធជនទាំង ១០០គ្រួសារ បានធ្វើការចាប់ឆ្នោតទទួលយក ក្នុងមួយគ្រួសារ ទទួលបានដីលំនៅដ្ឋាន និងដីកសិកម្ម ទំហំ ៧០ម៉ែត្រ x ១៥០ម៉ែត្រ និងផ្ទះមួយខ្នងទំហំ ៧ម៉ែត្រ x ៨ម៉ែត្រ មានសំយ៉ាបផ្ទះបាយ និងបង្គន់អនាម័យ។ ក្នុងឱកាសនោះដែរ ឯកឧត្ដមនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ក៏បានឧបត្ថម្ភអំណោយជូនអតីតយុទ្ធជន ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ មី ត្រីខ ឃីត និងថវិកាមួយចំនួន។

អត្ថបទទាក់ទង