រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសារអតីតយុទ្ធជនពិការ ជួបការលំបាក ខ្វះទីលំនៅមិនសមរម្យចំនួន ២០គ្រួសារ មកពីក្រុង ស្រុកចំនួន ០៤ បានទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ

ស្រុកកំពង់ត្រឡាច៖ ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ លោក ឧត្តមសេនីយ៍ត្រី អ៊ុសុភា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារមនុស្សធម៌ និងក្រុមការងារយោធិននារីរបស់អង្គភាព សហការជាមួយអាជ្ញាធរក្រុង/ស្រុក កងកម្លាំងទាំង៣ប្រភេទ នាំយកអង្ករចំនួន ១៥០០គីឡូក្រាម ស័ង្កសី ៦០០សន្លឹក មី៤០កេះ ទឹកត្រី២០យួរ ទឹកស៊ីអ៉ីវ២០យួរ ត្រីខ២០យួរ មុង២០ ជែល១២០ដប រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់សមាជិកសមាគមអតីតយុទ្ធជនពិការ ជួបការលំបាក ខ្វះទីលំនៅមិនសមរម្យចំនួន ២០គ្រួសារ មកពីក្រុង/ស្រុកចំនួន៤ ក្នុងនោះមាន ស្រុកកំពង់ត្រឡាច ស្រុកជល់គិរី ស្រុក សាមគ្គីមានជ័យ និងស្រុក ទឹកផុស។ ពិធីនេះធ្វើនៅសាលាស្រុកកំពង់ត្រឡាច និងបានអញ្ជើញចូលរួមពី លោក លោកស្រី អភិបាល អភិបាលរង ក្រុង/ស្រុកទាំង ៤ផងដែរ ។

ចុងបញ្ចប់នៃកម្មវិធី ខ្ញុំបាទនិងក្រុមការងារ ក៏បាននាំយក សម្ភារៈអំណោយរបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក សួរសុខទុក្ខនិងសំណេះសំណាល ក្រុមការងារ K90 ដែលកំពង់ឈរជើង ស្រាវជ្រាវរុករក និងជីកលើកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាម ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជំហានទី 22 រដូវ ប្រាំង (2022-2023) អំណោយទាំងនោះរួមមាន អង្ករ ១២៥ គ.ក្រ.មី ០៥ កេះ.ត្រី ខ ០៣ យួរ ទឹកត្រីទឹកស៊ីអ៊ីវ ០៦ យួរ និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។

អត្ថបទទាក់ទង