រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមត្រួតពិនិត្យវាយតម្លៃបច្ចេកទេសប្រគល់-ទទួល និងបើកឲ្យធ្វើចរាចរណ៍ទាំងសង្ខាង លើកំណាត់ផ្លូវជាតិលេខ៥

  • 103
  • ដោយ taravong

កំពង់ឆ្នាំង៖ ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣
លោក ឆាយ លាភា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង និងមន្រ្តីបច្ចេកទេស ២រូប បានអញ្ជើញចូលរួមត្រួតពិនិត្យវាយតម្លៃបច្ចេកទេសប្រគល់-ទទួល និងបើកឲ្យធ្វើចរាចរណ៍ទាំងសង្ខាង លើកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីគ.មលេខ ៧៤+០០០ដល់គ.មលេខ ១១៥+០០០ (រួមទាំងផ្លូវវាងក្រុងកំពង់ឆ្នាំង), (កញ្ចប់ទី២ CP2) នៃគម្រោងធ្វើឲ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) ក្នុងភូមិសាស្រ្ត ស្រុករលាប្អៀរនិងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាពឯកឧត្តម តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការនិងដឹកជញ្ជូន។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គឹម ប៉ុណ្ណា អនុរដ្ឋលេខាធិការ លោក ឈឹម ផល្លា ប្រធាននាយកដ្ឋានផ្លូវថ្នល់និងជានាយកគម្រោង ក្រុមការងារPMU ក្រុមការងារទីប្រឹក្សាបច្ចេកទេសគម្រោង និង ក្រុមការងារបច្ចេកទេសក្រុមហ៊ុនសាងសង់ផងដែរ។

អត្ថបទទាក់ទង