រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច និងបានចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវកៅស៊ូ និងផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលថ្នល់ មកកំពង់ដស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំសែប

  • 154
  • ដោយ taravong

កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣នេះដែរ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក និងក្រុមការងារ បានចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច និងបានចុះពិនិត្យមើលវឌ្ឍនភាពនៃគម្រោងសាងសង់ផ្លូវកៅស៊ូ និងផ្លូវបេតុង ១ខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងភូមិក្បាលថ្នល់ មកកំពង់ដស្ថិតក្នុងភូមិកំពង់ប្រាសាទ ឃុំសែប ប្រវែងសរុប ៥ ៧៤៤ម៉ែត្រ ទទឹង៨ម៉ែត្រ ក្នុងនោះប្រវែង ៣ ៣៨០ម៉ែត្រជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងប្រវែង ២ ៣៦៤ម៉ែត្រជាផ្លូវបេតុង និងសំណង់សិល្ប ការ្យជាច្រើនកន្លែងរួមមាន លូប្រអប់ លូមូលកាត់ទទឹងផ្លូវ លូមូលកាត់ផ្លូវបំបែក លូដោះទឹកអក្សរអ៊ុយ តាមបណ្ដោយផ្លូវ ព្រមទាំងមានបំពាក់ស្លាកសញ្ញាចរាចរណ៍ គំនូសអក្សផ្លូវ និងគំនូសឆ្លងកាត់ជាច្រើនកន្លែងផងដែរ។

គូសបញ្ជាក់ថា ផ្លូវមួយខ្សែនេះ ស្ថិតក្រោមក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ ជាស្ថាប័នប្រតិបត្តិ គឺជាគម្រោងថ្មីមួយរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោជាប្រមុខដឹកនាំ មានលក្ខណៈពិសេសខុសពីគម្រោងផ្សេងៗទៀត ដែលមានលក្ខខណ្ឌតម្រូវឲ្យចាប់ផ្ដើមអនុវត្តបន្ទាន់ ដើម្បីបន្តរក្សានិរន្ដរភាពសេដ្ឋកិច្ចជនបទ ស្ដារជីវភាពរបស់ប្រជាជននៅជនបទ ឲ្យល្អប្រសើរឡើងវិញ បន្ទាប់ពីបាននឹងកំពុងងើបពីវិបត្តិជំងឺកូវីដ-១៩។

ផ្លូវមួយខ្សែនេះត្រូវបានឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២២។

បន្តមកទៀត ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារក៏បានបន្តចុះពិនិត្យវឌ្ឍនភាពសាងសង់ស្ពាន១កន្លែង នៅចំណុចព្រែកល្វា ស្ថិតក្នុងភូមិកោះថ្កូវ ឃុំកោះថ្កូវ ស្រុកជលគីរី ដែលជាគម្រោងមួយផងដែររបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

អត្ថបទទាក់ទង