រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានសហការជាមួយនគរបាលចរាចរណ៍ខេត្ដ និងកងរាជរអាវុធហត្ថខេត្ដបានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកប្រេីប្រាស់ផ្លូវនៅគីឡូម៉ែតលេខ87

  • 110
  • ដោយ taravong

ស្រុករលាប្អៀរ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣នេះ ក្រុមការងារការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង បានសហការជាមួយនគរបាលចរាចរណ៍ខេត្ដ និងកងរាជរអាវុធហត្ថខេត្ដបានចុះផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដល់អ្នកប្រេីប្រាស់ផ្លូវនៅគីឡូម៉ែតលេខ87 ត្រង់ផ្លូវប្រសព្វរវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៥៣ ស្ថិតនៅភូមិគល់គប់ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង។

ក្នុងនោះបានចែកឯកសារដូចមានរាយជូនខាងក្រោម៖
១-សៀវភៅ អ្វី ដែល អ្នក បេីកបរ ទោចក្រយានយន្ត ត្រូវយល់ដឹង ចំនួន ៦០ក្បាល
២-ជំនួយស្មារតី ស្តីពី ច្បាប់ចរាចរណ៍ ផ្លូវគោក ចំនួន ៦០ សន្លឹក
៣-សីលធម៌ ១០ ចំណុចសម្រាប់សុវត្ថិភាពចរាចរណ៍ ចំនួន ៦០សន្លឹក
៤-ស្ទីកឃ័រថ្ងៃនេះ ថ្ងៃស្អែកកុំឱ្យមានគ្រោះថ្នាក់
ចរាចរណ៍ចំនួន០៩សន្លឹក
៥-បិតចំណាំងផ្លាតដល់គោយន្ដចំនួន០៧គ្រឿង
៦-មានអ្នកចូលរួមសរុប១២៥នាក់ (ស្រី៥៣នាក់)។

អត្ថបទទាក់ទង