រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធឆ្លងសាលាសន្សំបុណ្យ ស្ថិតនៅភូមិជ្រៃកោងលិច ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

  • 155
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នៅភូមិជ្រៃកោងលិច ក្នុងឃុំខ្នាឆ្មារ បានរៀបចំពិធីសម្ពោធសាលាសន្សំបុណ្យភូមិជ្រៃកោងលិច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិកាក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី លោក សារី សុខុម ប្រធាននាយកដ្ឋាន លោក សំ រដ្ឋា លោក ឈុន សុភាព និង លោក ម៉េង សៅភាក់គុណ អនុប្រធាននាយកដ្ឋាន និងសហការីនៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុក មន្ត្រីរាជការនៃរដ្ឋបាលស្រុក រួមជាមួយ លោក លោកស្រី ក្រុមប្រឹក្សាឃុំ កម្លាំងកងរាជអាវុធហត្ថ កម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំ ថ្នាក់ដឹកនាំភូមិ ប្រជាការពារភូមិ ព្រះសង្ឃ គណៈកម្មការអាចារ្យវត្ត លោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន ៤១៤ នាក់។

នៅក្នុងកម្មវិធីសម្ពោធនេះ បានរៀបចំបច្ច័យប្រគេនព្រះសង្ឃ ចំនួន ៣០០ ០០០ រៀល និងសាដក ចំនួន៥ (២០០ ០០០រៀល)។ ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានប្រគល់ជូននូវទេយ្យទានដល់តាជី យាយជី ចំនួន ៦២ នាក់ ដោយម្នាក់ៗទទួលបានក្រណាត់ស ១ ដុំ និងថវិកាចំនួន ១០ ០០០ រៀល និងជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដោយម្នាក់ៗទទួលបានថវិកាចំនួន ១០ ០០០ រៀល និងជូនកងកម្លាំង និងប្រជាការពារភូមិចំនួន ៣០ នាក់ ដោយម្នាក់ៗទទួលបានថវិកាចំនួន ២០ ០០០ រៀល ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ៤ ០០០ ០០០ រៀល សម្រាប់ប្រើប្រាស់ក្នុងពិធីសម្ពោធឆ្លងសាលាសន្សំបុណ្យនេះផងដែរ។ ជាមួយគ្នានោះដែរ ក៏មានការប្រគល់ជូនប័ណ្ណសរសើរដល់ឧបាសក និងឧបាសិកា ដែលបានខិតខំជួយកសាងសាលាសន្សំបុណ្យនេះចំនួន ៥៧ នាក់ ដោយក្នុងនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានប្រគល់ជូនប័ណ្ណសរសើរ ចំនួន ៣០ នាក់ លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក បានប្រគល់ជូនប័ណ្ណសរសើរ ចំនួន ១០ នាក់ លោក ឈួន ចាន់ណា អភិបាលស្រុក បានប្រគល់ជូនប័ណ្ណសរសើរ ចំនួន ១០ នាក់ និង លោកស្រី ផាត់ សាវឿន ប្រធានក្រុមប្រឹក្សាឃុំខ្នាឆ្មារ បានប្រគល់ជូនប័ណ្ណសរសើរ ចំនួន ៧ នាក់។

អត្ថបទទាក់ទង