រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ពិធីប្រគេន និងទទួល សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នៅសាលាអនុគណស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ នៅថ្ងៃសៅរ៍ ៦រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២៣ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ព្រមទាំងក្រុមការងារបាននាំយកនូវសៀវភៅ កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ១២០ក្បាល ប្រគេននិងជូនសាលាគណខេត្ត,សាលាអនុគណស្រុក,មន្ទីរធម្មការនិងសាសនាខេត្ត សាលាស្រុករលាប្អៀរ,សាខពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុរាជខេត្តកំពង់ឆ្នាំង សាលាពុទ្ធិកអនុវិទ្យាល័យខ្សាម
ឃុំទាំង១៤ ក្នុងស្រុក និង វត្តទាំង៦២ ក្នុងស្រុករលាប្អៀរ នៅសាលាអនុគណស្រុករលាប្អៀរ ស្ថិតក្នុងវត្តវិហាហ្លួង ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ព្រះគ្រូសិរីធម្មវង្សា សេង ដា ជំនួយការសាលាអនុគណស្រុករលាប្អៀរ មានសង្ឃដីការ
សៀវភៅរួមមាន៖
១ -កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ១២០ ច្បាប់
និងសៀវភៅ
២ -អ្នកយុទ្ធិសាស្ត្រវ័យក្មេងនៅអាស៊ី ចំនួន ៣០ក្បាល
៣ -ទឹកចិត្តអ្នកជួយសង្រោះ ចំនួន ៣០ក្បាល
៤ -សម្ដេច ហ៊ុន សែន ៣យន្តការឈ្នះ កូវិដ -១៩ ចំនួន ៣០ក្បាល
៥ -សម្ដេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាព របស់កម្ពុជា ចំនួន ៣០ក្បាល
សរុប ២៤០ ក្បាល
និងការលេីកទឹកចិត្ត ជំរុញ និងគ្រាំទ្រ សន្តិភាព សច្ចៈប្រវត្តិសាស្ត្របា នបញ្ជាក់យ៉ាងច្បាស់ និងធ្វេីឲ្យព្រះសង្ឃ យេីងចង់ចាំថាបេីគ្មាន ថ្ងៃ៧ មករា ១៩៧៩ នោះទេគឺគ្មានអ្វីៗទាំងអស់ពិសេសវិស័យព្រះពុទ្ធសាសនា ។

ក្នុងឱកាសនោះ ព្រះមេត្តិសត្ថា វង្ស កុសលព្រះអនុគណស្រុករលាប្អៀរបានមានសង្ឃដីការ សម្តែងព្រះទ័យរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។

ព្រះមេត្តិសត្ថា វង្ស កុសល បានមានសង្ឃដីការបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ ព្រោះសៀវភៅដ៏មានតម្លៃនេះ គឺជាការចែករំលែកក្នុងការសិក្សាឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។

លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមធ្លាប់បានធ្វើការងារមនុស្សធម៌ក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ២ លើក និងដាំដើមឈើប្រណិតក្នុងស្រុករលាប្អៀរ ចំនួន ១ លើក នៃទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកប្រធានរូបនេះបានបន្តថា សមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។

ក្នុងឱកាសនោះឯកឧត្តម ពៅ សុខ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា សៀវភៅ "កូនប្រុសច្បងដ៏មានឥទ្ធិពល" បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។

អត្ថបទទាក់ទង