រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលស្រុកសាមគ្គីមានជ័យ និងអង្គការតុកកែញញឹមកម្ពុជា ចុះចែកអំណោយដល់គ្រួសារងាយរងគ្រោះ ចំនួន ២៥គ្រួសារ

  • 196
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ឈួន ចាន់ណា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ លោក ផ្លាយ សុភាព តំណាងលោក ងន់ សុខលាភ នាយកប្រតិបត្តិអង្គការតុកកែញញឹមកម្ពុជា បាននាំយកអំណោយជាស្បៀងជូនដល់គ្រួសារជួបការលំបាកចំនួន២៥គ្រួសារដែលស្ថិតនៅភូមិច្រកកូវចំនួន១០គ្រួសារ ភូមិភូមិច្រកស្តេចចំនួន៥គ្រួសារ ភូមិក្រាំងកន្ទ្រោលចំនួន៥គ្រួសារ និងភូមិច្រាបកន្ទួតចំនួន៥គ្រួសារ ស្ថិតក្នុងឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

គ្រួសារនីមួយៗទទួលបាន អង្ករ២៥គីឡូ បន្លែ២គីឡូ ត្រី១គីឡូ ទឹកស៊ីអ៊ីវ២ដប ទឹកត្រី២ដប ស្កសរ១គីឡូ អំបិលអ៊ីយូត១គីឡូ ខ្ទឹមសរ១គីឡូ ប្រេងឆា១លីត្រ និងឡាក់តាសយ១ដុំ។ ក្នុងឱកាសនោះលោកអភិបាលស្រុកបានសំណះសំណាលជាមួយគ្រួសារទទួលបានអំណោយ លោកអភិបាលស្រុក បានថ្លែងកោតសរសើរពីការជួយជ្រុំជ្រែងរបស់អង្គការតុកកែញញឹមកម្ពុជាទាំងការផ្ដល់ជំនួយសប្បុរសធម៌ និងការផ្តល់ឱកាសការងារដល់សហគមន៍ទាំងមូលក្នុងស្រុកសាមគ្គីមានជ័យផងដែរ។

អត្ថបទទាក់ទង