ព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៥ ៨៨៥បណ្ណ ជូនប្រជាពលរដ្ឋចំនួន ៣ ០២៦គ្រួសារ នៅភូមិចំនួន៦ ក្នុងឃុំពោធិ៍ ស្រុកកំពង់លែង។








