រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលេីកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៩

  • 516
  • ដោយ Admin

ខេត្តកំពង់ឆ្នាំង ប្រារព្ធខួបលេីកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងលោកជំទាវ នាព្រឹកថ្ងៃសៅរ៍ ១កេីត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៤​ ខែឧសភា ឆ្នាំ២០១៩។

ដោយមានការអមដំណេីរដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ឯកឧត្តម គុយ សុផល ថ្នាក់ដឹកនាំ ព្រឹទ្ធសភា រដ្ឋសភា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល គណៈកិត្តិយស ថ្នាក់ដឹកនាំខេត្ត ក្រោមប្រធានបទ “ខ្ញុំ ស្រឡាញ់ កាកបាទក្រហកម្ពុជា”។

នៅក្នុងឱកាសនោះផងដែរ សម្តេច ចៅហ្វាវាំង បានផ្តល់អំណោយដល់ជនចាស់ជរា និងទីទាល់ក្រ ជនពិការ ស្ត្រីមានផ្ទៃពោះ និងឆ្មបវ័យចំណាស់ដែលបានចូលនិវត្តន៍ហេីយ មានចំនួន ១០១នាក់ និងទទួលអំណោយពីព្រះសង្ឃ សប្បុរសជននានា សម្រាប់ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះនៅទូទាំខេត្ត ៕

អត្ថបទទាក់ទង