រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង​​នាំយកថវិកា ចំនួន ៨,៩០០,០០០រៀល ទៅសួរសុខទុក្ខ គ្រួសារកញ្ញា តាក់ សុបិន្ត អតីតយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ដែលទទួលរងគ្រោះដោយដេីមឈេីតាមផ្លូវសាធារណបាក់រលំសង្កត់

  • 555
  • ដោយ Admin

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខា រួមដំណេីរដោយ ឯកឧត្តម កែវ ពៅ អនុប្រធានគណៈកម្មាធិការសាខា រួមនឹងប្រធាន អនុប្រធាន អនុសាខាស្រុកបរិបូណ៌ បាននាំយកថវិកា ចំនួន ៨,៩០០,០០០រៀល ទៅសួរសុខទុក្ខ គ្រួសារកញ្ញា តាក់ សុបិន្ត អតីតយុវជនកាកបាទក្រហមកម្ពុជា នៃវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ដែលទទួលរងគ្រោះដោយដេីមឈេីតាមផ្លូវសាធារណបាក់រលំសង្កត់ កាលពីវេលាម៉ោង១១ និង៣០នាទីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ដែលបច្ចុប្បន្ន កញ្ញា តាក់ សុបិន្ត កំពុងសំរាកព្យាបាល នៅប្រទេសវៀតណាម(បាក់ឆ្អឹងដេីមដៃនិងកំរេីកពាក់កណ្តាលខ្លួនមកក្រោមមិនរួច)។

ក្នុងនោះមានថវិកាផ្ទាល់ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃកាកបាទក្រហមកម្ពុជា ចំនួន ១លានរៀល ថវិកាផ្ទាល់ ឯកឧត្តម ឈួរ ច័ន្ទឌឿន ៣លានរៀល ជូនដល់ក្រុមគ្រួសារដេីម្បីសម្រាលបន្ទុក ក្នុងការព្យាបាល ៕

អត្ថបទទាក់ទង