រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង គ្រោះមហន្ដរាយនៅខេត្តកំពង់ឆ្នាំង

  • 852
  • ដោយ Admin

ឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យការគ្រប់គ្រង គ្រោះមហន្ដរាយនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំត្រួតពិនិត្យលើការងារគ្រប់គ្រងគ្រោះមហន្តរាយ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី ឯកឧត្តមឡាំ ហេងហួត អនុប្រធាន គ.ជ.គ.ម និងឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូរអភិវឌ្ឍន៍ទូទាំងខេត្ត ចំនួន ៥០០នាក់។

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បានឲ្យដឹងថា ក្នុងរយៈពេល៧ខែ ក្នុងឆ្នាំ២០១៩នេះ ខេត្តបានជួបនូវគ្រោះមហន្តរាយ ៣៦លើក ក្នុងនោះរួមមាន គ្រោះរាំងស្ងួត១លើក, ខ្យល់កន្ទ្រាក់២៩លើក និងរន្ទះបាញ់៦លើក ដែលបណ្តាលឲ្យស្លាប់មនុស្ស ៥នាក់ និងរបួស ៦នាក់។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដោយមានការគាំទ្រពីគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សប្បុរសជននានា ព្រមទំាងមានកិច្ចសហការ ជាមួយសាខាកាកបាទក្រហមខេត្ត និងកាកបាទក្រហមកម្ពុជា បានរួមគ្នា ឆ្លើយតបបានទាន់ពេលវេ
លា ដល់គ្រួសាររងគ្រោះ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងកោត
សរសើរ និងវាយតម្លៃខ្ពស់ ដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្ត និង មន្ត្រីពាក់ព័ន្ធគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់
ទាំងកម្លាំងកាយចិត្ត សហការគ្នាបានយ៉ាងល្អ និង ឆ្លើយតបទាន់ពេលវេលាក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងរយៈពេលកន្លងមកស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានផ្តាំផ្ញើដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយខេត្តនិងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការជាដៃគូ ត្រូវត្រៀមសម្ភារ: ត្រៀមកម្លាំងជំនាញ និង ត្រៀមធនធានបច្ចេកទេស ដើម្បីផ្ដល់របាយការណ៍បឋម ក្នុងករណីមានគ្រោះមហន្តរាយ កើតមានជាយថាហេតុ បញ្ហាសំខាន់គឺត្រូវដឹង និងដោះស្រាយឲ្យបានទាន់ពេលវេលាជា ពិសេសអាជ្ញាធរក្នុងដែនសមត្ថកិច្ច ត្រូវចេញប្រតិបត្តិការជួយសង្គ្រោះ ជីវិតមនុស្ស និងធ្វើការឆ្លើយតបទៅតាមសភាពការណ៍ជាក់ស្តែងអោយ បានទាន់ពេលវេលា៕

អត្ថបទទាក់ទង