រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ភ្នំនាងកង្រី

  • 6.5ពាន់
  • ដោយ phalkunnou

រមណីយដ្ឋានភ្នំនាងកង្រី ស្ថិននៅឃុំ២ គឺៈ ឃុំពោធិ និងឃុំត្រងិលក្នុងស្រុកកំពង់លែង វានៅទិសខាងជើងប្រហែលជា ១៤ គ.ម ពីក្រុងកំពង់ឆ្នាំង ។ ភ្ញៀវទេសចរទៅទស្សនា ទាំងរដូវប្រាំង នឹងរដូវវស្សា ប៉ុន្តែគឺត្រូវឆ្លងដងទន្លេសាបតាមកំពង់ផែទេសចរណ៍ ដើម​ពោធិ៍ផ្សារក្រោម ។ ភ្ញៀវទេសចរធ្វើដំណើរទៅដល់ចំណុចកំពង់ហាវ ឬកំពង់បឹង យើង​ត្រូវបន្តដំណើរឆ្លងកាត់ភូមិ៤ គឺ ភូមិពោធិ៍អណ្ដែត កំពង់បឹង កែងតាសុក និងអណ្ដូង​រនុក ដែលកាត់តាមច្រកភ្នំត្របែក ទៅដល់ដើមពោធិ៍ធំមួយដើមឈ្មោះថា"ពោធិ៍ដំណាក់ " បត់ឆ្វេងដៃដើរកាត់តាមវាលស្រែចម្ងាយប្រមាណ ៧គ.ម ទើបដល់ភ្នំនាងកង្រី ។ ភ្ញៀវ​ទេសចរកម្សាន្តទេសភាពនៅជើងភ្នំដ៏ស្រស់ត្រកាល អាចហែលទឹកកម្សាន្ត និងមើល​ទេសភាពថ្ងៃរាប  លិច។

ទីតាំង

អត្ថបទទាក់ទង