រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ប្រាសាទសក្ល ឬប្រាសាទប្រុស

ដោយ phalkunnouចំនួនទស្សនា (742)

ប្រវត្តិប្រាសាទសក្ល ឬប្រាសាទប្រុស ស្ថិតនៅក្នុងទីតាំងកណ្តាលវាលស្រែ ភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។

ខេត្តកំពង់ឆ្នាំង ៖ ប្រាសាទសក្ល ឬប្រាសាទប្រុស គឺជាប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើនទៀតដែលមានអាយុកាលរាប់សត្សវត្សមកហើយ ។ ប្រាសាទនេះសាងសង់ឡើងនៅទីទួលមួយនៅកណ្តាលវាលស្រែ ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង មានចម្ងាយប្រមានណជាង៣០គីឡូម៉ែត្រពីទីរួមស្រុកកំពង់លែង ។ ប្រាសាទនេះឈ្មោះពិត គឺជាប្រាសាទប្រុស ប៉ុន្តែក្រោយមកអ្នកស្រុកបានហៅថា«ប្រាសាទសក្ល» តាមរឿងព្រេងនិទាន។ តាមរឿងនិទានថាកាលពីដើមឡើយ មានការភ្នាល់គ្នារវាងបុរស និងនារី លើការសាងសង់ប្រាសាទ បើខាងប្រុសឈ្នះ ខាងស្រីទៅដណ្តឹងប្រុស តែបើខាងស្រីឈ្នះ ខាងប្រុសទៅដណ្តឹងស្រីវិញ ។ កាលនោះខាងប្រុសបានសាងសង់ប្រាសាទមួយ ដែលមានទីតាំងនៅទួលប្រាសាទខាងលើនេះចំណែកខាងស្រីបានកសាងប្រាសាទមួយនៅក្នុងវត្តប្រាសាទ ឃុំដា សព្វថ្ងៃនេះ ។
ខាងស្រីបានប្រើប្រាជ្ញារបស់ខ្លួន ដោយបានលើកគោមបង្ហោះឡើង ចំណែកខាងប្រុសបានឃើញភ្លើងគោមស្មានថាផ្កាយព្រឹករះ ក៏នាំគ្នាឈប់សាងសង់ប្រាសាទ ចំណែកខាងស្រីបានបន្តខំសាងសង់ រហូតព្រឹកឡើងឡើងបានរួចរាល់ និងបានឈ្នះខាងប្រុស ។ ដូច្នេះហើយទើបតាំងពីពេលនោះមកប្រពៃណីខ្មែរយើង ប្រុសទៅដណ្តឹងស្រី ។ ចាប់ពីពេលនោះមកប្រាសាទប្រុស ដែលធ្វើមិនទាន់ហើយ នៅសេសសល់ខ្លះ ទើបបានក្លាយឈ្មោះជាប្រាសាទសក្ល ឬមានន័យថា៖ ធ្វើមិនទាន់ហើយ ។
ប្រាសាទសក្ល បានកសាងឡើងក្នុងចន្លោះសតវត្សទី៨ និងទី៩ ដែលមានអាយុកាលជាង១ពាន់ឆ្នាំ ដូចប្រសាទនានា ក្នុងស្រុកកំពង់លែងដែរ ។ ប្រាសាទនេះកសាងឡើងតាមរចនាបថកំពង់ព្រះ ។ គ្មានភ្ញៀវទេសចរទៅទស្សនាប្រាសាទសក្ល និងប្រាសាទមួយចំនួនក្នុងស្រុកកំពង់លែងទេ ។ ប្រាសាទក្ល ក្នុងភូមិកង្កែបក្នុងមួយឆ្នាំម្តងអ្នកស្រុកជួបជុំគ្នាធ្វើបុណ្យឡើងអ្នកតានៅខែវស្សា ។ នៅឃុំច្រណូក មានពិធីបុណ្យបែបនេះ៣កន្លែង គឺនៅអ្នកតាកោះ, នៅប្រាសាទក្ល និងនៅប្រាសាទពណ្ណរាយ ៕

បណ្ណាល័យព័ត៌មាន
សេវាពេញនិយម
សេវាថ្មីៗ
កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ
បុណ្យទន្លេ លើកទី៥ ខេត្តកំពង់ឆ្នាំង
បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ?

បុណ្យទន្លេនៅខេត្តកំពង់ឆ្នាំងមានអ្វីប្លែកខ្លះ? បើចង់ជ្រាបច្បាស់ សូមអញ្ជើញទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តឲ្យបានច្រើនកុះករ។ សូមអរគុណ!

បាន​បង្ហោះ​ដោយ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia នៅ សុក្រ 1 មីនា 2019
ព័ត៌មានជាប់ទាក់ទង
ថ្ងៃ​ចន្ទ, 2 ខែ​កញ្ញា 2019
ថ្ងៃ​សុក្រ, 9 ខែ​សីហា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019
ថ្ងៃ​អង្គារ, 30 ខែ​កក្កដា 2019

ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង

អ៊ីមែល : info@kampongchhnang.gov.kh

លេខទូរស័ព្ទ : (+855) 26 988 652

© 2020

រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

កែប្រែចុងក្រោយ : 2 ខែមុន