ប្រវត្តិប្រាសាទស្រី ស្ថិតនៅក្នុងទីតាំងវត្តប្រាសាទ ភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
  ខេត្តកំពង់ឆ្នាំង៖ប្រាសាទស្រីគឺជាប្រាសាទមួយបានកសាងឡើងមានអាយុកាលរាប់សត្សវត្សមកហើយនៅក្នុងចំណោមប្រាសាទជាច្រើនស្ថិតនៅក្នុងស្រុកកំពង់លែង  ខេត្តកំពង់ឆ្នាំង ។ ប្រាសាទមួយនេះស្ថិតក្នុងទីតាំងវត្តប្រាសាទ  នៅក្នុងភូមិប្រាសាទ ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។  ដោយសារតែមានវ័យចំណាស់រាប់ពាន់ឆ្នាំ និងកត្តាធម្មជាតិ  បានធ្វើអោយប្រាសាទមួយនេះកាន់តែរិករិលយ៉ាងខ្លាំងព្រោះតែគ្មានអ្នកជំនាញថែរក្សាការពារ  ដែលធ្វើអោយមានការព្រួយបារម្មណ៍យ៉ាងខ្លាំង  ខ្លាចក្រែងថ្ងៃណាមួយប្រាសាទនិងបែកបាក់ដួលរលំ ។  ប្រាសាទនេះមានវ័យចំណាស់រាប់រយឆ្នាំមកហើយ  និងមានសភាពសិករិចរិលខ្លាំងណាស់បើគ្មានការថែទាំត្រឹមត្រូវទេនោះ  ប្រាសាទនេះអាចនឹងដួលរលំជាពុំខាន។ 
 ប្រាសាទស្រី  ដែលស្ថិតក្នុងវត្តប្រាសាទ ក្នុងឃុំដា ស្រុកកំពង់លែង  គឺបានកសាងឡើងក្នុងសត្សវត្សទី៩ ក្នុងរចនាបថកំពង់ព្រះ គឺជំនាន់  កាលកសាងប្រាសាទកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ដែរ ។  ប្រាសាទនេះកសាងឡើងដោយស្តេចស្រី គឺម្ចាស់ក្សត្រីយ៍ ជ័យទេវី ។  ប្រវត្តិរបស់ប្រាសាទស្រីនេះមានរឿងដំណាលថាៈ ពេលកសាងប្រាសាទនេះ  គឺមានប្រាសាទមួយទៀត ឈ្មោះប្រាសាទប្រុស ដែលនៅមិនឆ្ងាយពីគ្នា ។  ការកសាងប្រាសាទទាំង២ គឺអ្នកកសាងស្រី និងប្រុសបានដាក់ការភ្នាល់គ្នាថាៈ  បើប្រុសចាញ់ស្រី គឺប្រុសត្រូវចូលទៅដណ្តឹងស្រី  តែបើប្រុសឈ្នះគឺស្រីទៅដណ្តឹងប្រុស ។កាលណោះ ដោយសារចាញ់ល្បិចស្រីៗ  ដែលបានលួចបង្ហោះភ្លើងគោម ប្រុសៗស្មានតែផ្កាយព្រឹករះ ក៍នាំគ្នាឈប់ធ្វើ  ចំណែកស្រីៗបន្តធ្វើរហូតដល់ព្រឹកបានរួចរាល់មុន ធ្វើអោយប្រុសចាញ់ស្រី  ទើបដំណរតមកសព្វថ្ងៃប្រុសៗត្រូវចូលដណ្តឹងស្រីដល់ផ្ទះ៕
