រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ មុំ សណ្ដាប់ សមាជិក​ក្រុម​សមាជិកា​ព្រឹទ្ធ​សភា ប្រជុំ​ពិភាក្សា​ជាមួយ​ប្រធាន គកសក ខេត្ត​កំំពង់ឆ្នាំង

  • 766
  • ដោយ Admin

នាព្រឹកថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មុំ សណ្តាប់ សមាជិកក្រុមសមាជិកាព្រឹទ្ធសភា និងជាលេខាធិការគណ:កម្មការទី៨ព្រឹទ្ធសភា តំណាងឲ្យលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយ លោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ នាយកទីចាត់ការអន្តរវិស័យ ប្រធានការិយាល័យកិច្ចការច្បាប់ និងសុវត្ថិភាពសាធារណៈ ប្រធានមន្ទីរកិច្ចការនារី និងនគរបាល(មន្ត្រីយុត្តិធម៌) ផងដែរ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ការជួបពិភាក្សានេះ មានគោបំណងដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងរិះរកដំណោះស្រាយទាក់ទង និងបញ្ហាដូចជា៖ ការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ត្រៀមរៀបចំវេទិកានៅភូមិភាគទី៧ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ៕

អត្ថបទទាក់ទង