រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ មាន សំអាន ប្រធាន​គណៈ​កម្មការទី៨ ព្រឹទ្ធសភា ប្រជុំ​ពិភាក្សា​ជាមួយ​ប្រធាន គកសក ខេត្ត​កំពង់ឆ្នាំង

  • 982
  • ដោយ Admin

នារសៀលថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ គណៈ ប្រតិភូក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុមសមាជិកា និងជាប្រធានគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយលោកជំទាវ តុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ, អនុប្រធានអចិន្ត្រៃយ៍ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំសង្កាត់ ប្រធានមន្ទីរទំនាក់ទំនងព្រឹទ្ធសភា-រដ្ឋសភា និងអធិការកិច្ច ព្រមទាំងសហការីផងដែរ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង។

ការជួបពិភាក្សានេះ មានគោលបំណងដើម្បីសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មាន បញ្ហាប្រឈម និងរិះរកដំណោះស្រាយទាក់ទង និងបញ្ហាដូចជា៖ ការអនុវត្តច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារ និងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ សម្រាប់ត្រៀមរៀបចំវេទិកានៅភូមិភាគទី៧ ខេត្តពោធិ៍សាត់ នាពេលខាងមុខនេះ៕

អត្ថបទទាក់ទង