សាខាកាកបាទក្រហមខេត្ត និងសប្បុរសជន នាំយកអំណោយចែកជូនបុរសពិការដៃទាំងសងខាងជួបការលំបាក
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក ប្រាក់ សោភ័ណ្ឌ នាយកសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងក្រុមការងារមនុស្សធម៌ របស់លោក ផែង វណ្ណៈ បាននាំយកអំណោយទៅចែកជូនប្អូនប្រុស ឌឹម ប៊ុនធី ដែលជាជនពិកាដៃទាំងសងខាង នៅភូមិក្រឡាញ់ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច រួមមាន៖
អំណោយសាខាកាកបាទក្រហមខេត្ត អង្ករ ៥០គ.ក្រ មី ១កេស ត្រីខ ១យួរ ឃីត ១កញ្ចប់ អាវយឺតចំនួន ៥ និង ថវិកាចំនួន ១០ម៉ឺនរៀល ។
អំណោយក្រុមការងារមនុស្សធម៌របស់លោក ផែង វណ្ណ: ប្រាក់រៀលចំនួន ៧១ម៉ឺនរៀល ប្រាក់ដុល្លាចំនួន ១ ០៧៥ $ អង្ករ ១០០គ.ក្រ មី ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ ១យួរ និងអំបិល ២គ.ក្រ ៕


ព័ត៌មានជាប់ទាក់ទង