ព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ លោក ហៃ មនោរម្យ អភិបាលស្រុកជលគិរី រួមដំណើរដោយលោកអភិបាលរងស្រុក ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ គណ:កម្មការគ្រប់គ្រងគម្រោងឃុំព្រៃគ្រី បានចុះពិនិត្យការអនុវត្តគម្រោងស្តារប្រឡាយមេ ចាប់ពីចំណុចភ្នំមាន់ ដល់ លូទី១ (ភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី) និងការអនុវត្តគម្រោង ស្តារអាងទឹកទំនប់តាកុយ ដើម្បីពង្រីកលទ្ធភាពផ្គត់ផ្គង់ទឹកសម្រាប់បង្កបង្កើនផលរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
![](https://asset.cambodia.gov.kh/provincial/sites/13/2019/07/FB_IMG_1564581214076.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2019/07/FB_IMG_1564581208752.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2019/07/FB_IMG_1564581216664.jpg)