រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ឆ្នាំង ប្រគល់ថវិកា៤លានរៀល ជូនគ្រួសារអតីតយុទ្ធជន

  • 627
  • ដោយ taravong

ព្រឹកថ្ងៃព្រហស្បតិ៍ ១កើតខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹង ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩
លោកឧត្តមសេនីយ៍ទោ ធន ធឿន ប្រធានសមាគមអតីត យុទ្ធជនកម្ពុជាខេត្ត បានចាត់អោយក្រុមការងារ សអក ថ្នាក់ខេត្ត ដឹកនាំដោយលោក ចក់ កែវចំរើន ប្រធានការិយាល័យបេឡាជាតិខេត្ត, លោក ឃូ សុផាន់ មេបញ្ជាការរងសឹករងខេត្ត ,លោក ឡាយ សុភ័ត នាយរងការិយាល័យបុគ្គលិកស្នងការនគបាលខេត្ត រួមជាមួយក្រុមការងារ ថ្នាក់ ឃុំ ស្រុក បាននាំយកថវិកា ចំនួន ៤,០០០,០០០រៀល (បួនលានរៀល) និងលិខិតចូលរួមមរណទុក្ខ ប្រគល់ជូនលោកស្រី ជួន ថាត ត្រូវជាប្រពន្ធ របស់សព សមាជិក សអក ឈ្មោះ នូ សីហា ប្រភេទនិវត្តជន ID(RA12002097) ទទួលមរណភាពវេលា ម៉ោង៣:២០នាទីយប់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង ។

អត្ថបទទាក់ទង