រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកបរិបូណ៌ ដើម្បីត្រួតពិនិត្យការងារសន្តិសុខ និង លើទិសដៅបន្ត ស្តីពីចាត់វិធានការណ៍ បង្ការទប់ស្កាត់បទល្មើសផ្សេងៗ

  • 688
  • ដោយ taravong

ស្រុកបរិបូណ៌៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំរដ្ឋបាលស្រុកបរិបូណ៌ បានបើកកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយ អនុសាសន៍ ចំណុចរបស់ ឯក ឧត្តមអភិបាលខេត្តកំពង់ឆ្នាំង ស្តីពីការចាត់វិធានការណ៍ បង្ការ ទប់ស្កាត់ បទល្មើសផ្សេងៗក្រោមអធិបតី ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក លោក យឹម សារិន អភិបាលស្រុក និងជាប្រធានគណៈបញ្ជាកាឯកភាពស្រុក។

ដោយមានការចូលរួមពីសំណាក់ លោក លោក ស្រី ព្រមទាំង អភិបាលរង អធិការ បញ្ជាការដ្ឋានផ្នែកប្រតិបត្តិសឹករងស្រុក ជាកងកម្លាំង ប្រដាប់អាវុធ សង្កាត់រដ្ឋបាលជលផល លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធក្នុងស្រុក តំណាងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំ រដ្ឋបាលព្រៃឈើ សមាសភាពចូលរួមសរុប ៣៨ នាក់ ស្រី ០៧ នាក់់។

ដើម្បីជំរុញដល់ អង្គភាពជំនាញពាក់ព័ន្ធបន្តជំរុញការអនុវត្ត វិធានការនានា ពិសេសការងារសន្តិសុខជាតិ ការកាប់ព្រៃលិចទឹក ការកាប់ និងដឹកឈើរកសុីខុសច្បាប់ ការកាប់ទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធ ការនេសាទខុសច្បាប់ ការសាងសង់សំណង់មួយចំនួន ទៀតត្រូវបានដំណើរការសាងសង់ ជួសជុល និងកែប្រែទ្រង់ទ្រាយដោយគ្មានលិខិតអនុញ្ញាតច្បាប់ត្រឹម ត្រូវ និងបង្កើនសកម្មភាពអនុវត្តវិធានការផ្សព្វផ្សាយអប់រំប្រជាពល រដ្ឋទូទៅ ពិសេសត្រូវយកចិត្តទុក ដាក់ផ្តោតការអប់រំឲ្យចំគោលដៅែ និងមុខសញ្ញាងាយរងគ្រោះឲ្យបាន យល់ដឹងកាន់តែទូលំទូលាយ និង សុីជម្រៅ សំដៅកាត់បន្ថយបទល្មើ ស គ្រឿងញៀនខានតែបាន និងប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទទាក់ទង