រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង ធ្វើយុទ្ធនាការសំអាតបរិស្ថានជុំវិញសាលា ទីសាធារណៈ

  • 916
  • ដោយ taravong

លោក ប្រាក់ សោភ័ណ្ឌ នាយកប្រតិបត្តិសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោក ឯល សារឿន មន្ត្រីអនុសាខាស្រុកបរិបូណ៌ បានសហការជាមួយលោកនាយកសាលា វិទ្យាល័យហ៊ុន សែន បរិបូណ៌ ទីប្រឹក្សាយុវជន កាកបាទក្រហមកម្ពុជា នៅទីនោះ បានធ្វើយុទ្ធនាការសំអាតបរិស្ថានជុំវិញសាលា ទីសាធារណៈ និងផ្លូវលំ តាមលំនៅដ្ឋានប្រជាលរដ្ឋ ដើម្បីកំចាក់ជំរកមូសខ្លា ដែលជាភ្នាក់ងារចំលងជម្ងឺគ្រុនឈាម។

ក្នុងនោះមានសមាសភាពចូលរួមពីយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធ និងសិស្សានុសិស្សនៃវិទ្យាល័យហ៊ុន សែន បរិបូណ៌ ប្រមាណ ២៤៥ នាក់ ស្រី ១៣៥ នាក់។ យុទ្ធនាការសំអាតបរិស្ថាន ដើម្បីកំចាក់ជំរកមូសខ្លានេះធ្វើឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៩ ៕

អត្ថបទទាក់ទង