រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង បើកកិច្ចប្រជុំដើម្បីត្រួតពិនិត្យការងារសន្តិសុខ ប្រចាំខែកក្កដា និងទិសដៅ ១១ ចំណុចបន្ត :

  • 1.2ពាន់
  • ដោយ taravong


------
ព្រឹកថ្ងៃ សុក្រ ២ កើត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០២ ខែសីហា ឆ្នាំ ២០១៩ នៅសាលប្រជុំរដ្ឋបាលស្រុកកំពង់លែង បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដើម្បីត្រួតពិនិត្យការងារសន្តិសុខ និង ទិសដៅ ១១ ចំណុចបន្តអនុវត្ត និង ចាត់វិធានការណ៍ បង្ការ ទប់ស្កាត់បទល្មើសផ្សេងៗ ដោយមានការចូលរួមពីសំណាក់ លោក ចេង ចាន់ដូណា អភិបាលរងស្រុក និង ជាអនុប្រធានអចិន្ត្រៃយ៍គណៈបញ្ជាការឯកភាពស្រុក ព្រមទាំង លោក លោក ស្រី អភិបាលរងស្រុក​​ បញ្ជាការដ្ឋានផ្នែកប្រតិបត្តិសឹករងស្រុក អធិការ អធិការរងជាកងកម្លាំង ប្រដាប់អាវុធ សង្កាត់រដ្ឋបាលជលផល លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ អង្គភាពពាក់ព័ន្ធក្នុងស្រុក លោក មេឃុំទាំង៩ ប៉ុស្តិ៍រដ្ឋបាលឃុំ រដ្ឋបាលព្រៃឈើ ចូលរួមសរុបៈ ៥៤ នាក់ ស្រី ០៧ នាក់ ។

ក្រោយពីបានក្តាប់របាយការណ៍ បូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែ កក្កដា ឆ្នាំ ២០១៩ និងទិសដៅអនុវត្ត ១១ ចំណុចរួចមក លោក ចេង ចាន់ដូណា អភិបាលរង និងជាអនុប្រធានអចិន្ត្រៃយ៍ស្រុក បានជំរុញដល់ អង្គភាពជំនាញពាក់ព័ន្ធបន្តជំរុញការអនុវត្ត វិធានការនានា ពិសេស ការងារសន្តិសុខសណ្តាប់ធ្នាប់នៅមូលដ្ឋាន ការកាប់ព្រៃលិចទឹក ការកាប់ និងដឹកឈើរកសុីខុសច្បាប់ ការកាប់ទន្ទ្រានដីព្រៃ ធ្វើជាកម្មសិទ្ធិ ការនេសាទខុសច្បាប់ ការសាងសង់សំណង់មួយចំនួន ទៀតត្រូវបានដំណើរការសាងសង់ ឫជួសជុល និងកែប្រែទ្រង់ទ្រាយដោយគ្មានលិ ខិតអនុញ្ញាតច្បាប់ត្រឹមត្រូវ និងបង្កើនសកម្មភាពអនុវត្តវិធានការផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋទូទៅ ពិសេសត្រូវយកចិត្តទុកដាក់គោរពច្បាប់ចរាចរណ៍ ការអប់រំឲ្យចំគោលដៅនិង មុខសញ្ញាងាយរងគ្រោះឲ្យបានយល់ដឹងកាន់តែទូលំទូលាយ និង សុីជម្រៅ សំដៅកាត់បន្ថយបទល្មើស គ្រឿងញៀន ខាន តែបាននិងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាពខ្ពស់ ៕

អត្ថបទទាក់ទង