អនុសាខាកបាទក្រហមកម្ពុជាក្រុងកំពង់ឆ្នាំង ចូលរួមរំលេកទុក្ខបុណ្យសពកូនគ្រួសារក្រីក្រ
ថ្ងៃចន្ទ ៥កេីត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ០៥ ខែសីហាឆ្នាំ២០១៩ អនុសាខាកាកបាទក្រហមក្រុងកំពង់ឆ្នាំង ដឹកនាំដោយលោកស្រី ពេជ្រ ឃន ប្រធានអនុសាខាបាននាំយកថវិកា ចូលរួមបុណ្យសពកូនគ្រួសារក្រីក្រឈ្មោះ ជុន សុខ ជាស្ត្រីមេម៉ាយមានកូនក្នុងបន្ទុក៨នាក់ ស្រី៥នាក់ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង កូនដែលស្លាប់ឈ្មោះ សាន ចន្ថា ភេទស្រី អាយុ១៨ឆ្នាំ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងនោះអនុសាខាថវិកា ២០០០០០៛ ក្រុមប្រឹក្សាសង្កាត់ផ្សារឆ្នាំង ៥០០០០៛ ព្រះអនុគុណក្រុងកំពង់ឆ្នាំង អង្ករ ៥០គីឡូក្រាម បាឡុងមួយ។


ព័ត៌មានជាប់ទាក់ទង