ឯកឧត្ដម ឈួរ ច័ន្ទឌឿន អញ្ជើញរំលែកមរណទុក្ខ និងនាំយកអំណោយជូនគ្រួសារសពកុមារីស្លាប់ដោយលង់ទឹក
ថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩ ឯកឧត្ដម ឈួរ ច័ន្ទឌឿន អភិបាលខេត្ត និងជាប្រធានកិត្តិយសាខាកាកបាទក្រហមខេត្ត អមដំណើរដោយ ឯកឧត្ដម ហ៊ី ណាត ប្រធានគណៈកម្មាធិការសាខា, ឯកឧត្ដម សៀត គឹមលៀង អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចូលរួមរំលែកមរណទុក្ខ និងនាំយកអំណោយសាខាកាកបាទក្រហមខេត្ត ជូនគ្រួសារសពកុមារី អាយុ១ឆ្នាំកន្លះ ដែលស្លាប់ដោយលង់ទឹកប្រឡាយក្បែរផ្ទះ កាលពីថ្ងៃទី៥ ខែសីហា នៅភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។


ព័ត៌មានជាប់ទាក់ទង