រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) សាខាខេត្តកំពង់ឆ្នាំង បានចុះសហការជាមួយរដ្ឋបាលស្រុកសាមគ្គីមានជ័យ រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម

  • 668
  • ដោយ taravong

កំពង់ឆ្នាំង ៖ ថ្ងៃព្រហស្បតិ៍ ៨កេីត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ ទី ៨ ខែសីហា ឆ្នាំ២០១៩ ក្រុមការងារ បេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សាខាខេត្តកំពង់ឆ្នាំង បានចុះសហការជាមួយរដ្ឋបាលស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គម ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុក សាមគ្គីមានជ័យ ដោយមានអ្នកចូលរួម ប្រមាណជិត ៥០នាក់ ។ កិច្ចប្រជុំផ្សព្វផ្សាយនេះ មានគោលបំណង ដើម្បីឱ្យមន្ត្រីរាជការនៃអង្គភាពចំណុះរដ្ឋបាលស្រុកទាំងអស់ បានយល់ដឹងកាន់តែច្បាស់ស្តីពីនីតិវិធីនៃការប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស នៅពេលទៅទទួលសេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស ដោយឥតបង់ថ្លៃ រួមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត៕

អត្ថបទទាក់ទង