រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

វេទិកាសាធារណៈ របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូរណ៌ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

  • 593
  • ដោយ taravong

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃពុធ ៨ រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាស្រុកបរិបូណ៌ បានបើកវេទិកាសាធារណៈ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូរណ៌ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ឆាយ វ៉ាន់នឿន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូរណ៌ ឯកឧត្តម អម សុភា អភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ អនុប្រធានក្រុមការងារ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យជុំវិញស្រុក ព្រមទាំង អាជ្ញាធរ ឃុំ ភូមិ និងប្រជាពលរដ្ឋ ក្នុងឃុំ ៣គឺ៖ ឃុំខុនរ៉ង ឃុំពពេល ឃុំពន្លៃ សរុប ១៥០ នាក់ ស្រី ២៣ នាក់។

កិច្ចដំណើរការ បានទទួលលទ្ធផល ល្អប្រសើរ ដោយបានទួលយកសំណួរ និងបានដោះស្រាយ នូវ ៨ ចំណុចសំខាន់រួមមាន៖ បញ្ហាអគ្គីសនី បញ្ហាសាលាមត្តេយ្យ ការចិញ្ចឹមសត្វ ប៉ពាល់បិស្ថាន បញ្ហាប្រព័ន្ធប្រឡាយអាចាំង បញ្ហាផ្លូវពីឃុំពន្លៃ ទៅឃុំពេជចង្វារ បញ្ហាប្រើប្រាស់ជីគីមី បញ្ហាដែលមិនបានដោះស្រាយសំណងប៉ពាល់ដីស្រែប្រជាពលរដ្ឋ បញ្ហាដីផ្លូវលំ ពីចំណុចឃុំពន្លៃ ទៅឃុំខុនរ៉ង ៕

អត្ថបទទាក់ទង