ក្រុមការរងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ បានរៀបចំវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ
ស្រុករលាប្អៀរ៖ នៅព្រឹកថ្ងៃសុក្រ ១១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩
ឯកឧត្ដម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុករលាប្អៀរ ខេត្ដកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការងារថ្នាក់ជាតិ រៀបចំវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋ ចំនួន២ឃុំ មានឃុំពង្រ និងឃុំក្រាំងលាវ ដែលមានអ្នកចូលរួមសរុប ២១៨នាក់ ស្រី ១០៧នាក់ស្ថិតនៅក្នុងបរិវេណវត្តបល្ល័ង្ក ភូមិ៨ឆោម ឃុំពង្រស្រុករលាប្អៀរ ។
នាឱកាសនេះផងដែរ ប្រជាពលរដ្ឋ បានលើកជាបញ្ហា និងសំណួមពរ ដោយផ្ទាល់មាត់ និងជាលិខិតចំនួន ២៤ ក្នុងនោះ ក្រុមការងារ អាជ្ញាធរនិងជំនាញបានធ្វើការបកស្រាយនៅសល់សំណូមពរ ក្រុមការងារ និងធ្វើការដោះស្រាយបន្ត ។ ក្នុងនោះ ឯកឧត្ដម វង្ស សាម៉ុន រដ្ឋលេខាធិការក្រសួងផែនការ ក៏បានជួយឧបត្ថម្ភថវិកា ៧៥០,០០០៛ ក្នុងការធ្វើរនាំងដែកដាក់ពីលើផ្លូវកៅស៊ូ ដើម្បីកុំអោយឡានធំឆ្លងកាត់នាំអោយខូចខាតផ្លូវផងដែរ ដែលជាសំណូមពររបស់ប្រជាពលរដ្ឋភូមិភ្នំតូច ឃុំពង្រ ។











