រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលស្រុកសាមគ្គីមានជ័យ ចុះពិនិត្យដល់ទីតាំងចំនួន ០៤ ករណី ចំពោះសំណូមពរ និងបញ្ហាប្រឈមរបស់នាយកសាបឋមសិក្សាច្រកស្តេច, ប្រជាពលរដ្ឋនៅភូមិច្រកត្នោត, សំណូមពររបស់អ្នកគ្រូនៅសាលាបឋមសិក្សាអណ្តូងព្រេង និងគណ:កម្មការអាចារ្យវត្តត្រពាំងខ្ចៅ

  • 904
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នាព្រឹកថ្ងៃពុធ ២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង៨ និង២៥នាទីព្រឹក លោក វន ស៊ីផា អភិបាលនៃគណ:អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំប្រធានការិយាល័យ និងអង្គភាពពាក់ព័ន្ធចុះពិនិត្យដល់ទីតាំងចំនួន ០៤ ករណី ចំពោះសំណូមពរ និងបញ្ហាប្រឈមរបស់នាយកសាបឋមសិក្សាច្រកស្តេច , ប្រជាពលរដ្ឋនៅភូមិច្រកត្នោត , សំណូមពររបស់អ្នកគ្រូនៅសាលាបឋមសិក្សាអណ្តូងព្រេង និងគណ:កម្មការអាចារ្យវត្តត្រពាំងខ្ចៅ ដែលបានលើកឡើងក្នុងវេទិកាសាធារណ: របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្តីពីការទទួលព័ត៌មានជាសាធារណៈពីអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងបរិវេណវត្តច្រកស្តេច ហៅវត្តអង្គចន្ទសុវណ្ណរាជា នៅភូមិច្រកស្តេច ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។

ជាលទ្ធផលរួមមាន៖
ករណីទី១÷ សំណូមពររបសលោកនាយកសាបឋមសិក្សាច្រកស្តេច សុំសាងសង់របងព័ទ្ធពីក្រោយសាលារៀនប្រវែង៣២០ម៉ែត្រ។ លោកអភិបាលបានប្រជុំពិគ្រោះយោបល់ជាមួយព្រះចៅអធិការវត្តច្រកស្តេច, គណ:កម្មការអាចារ្យវត្ត, ប្រធានការិយាល័យធម្មការ និងសាសនាស្រុក, ប្រធានការិយាល័យ.អយក.ស្រុក, គណ:កម្មការទ្រទ្រង់សាលា, នាយកសាលា លោកគ្រូ អ្នកគ្រូ អង្គប្រជុំបានមូលមតិគ្នាធ្វើជារបងថ្មកម្ពស់ ២ ម៉ែត្រប្រវែង ៣២០ ម៉ែត្រ ក្នុងមួយប្រឡោះប្រវែង ៣ម៉ែត្រ និងធ្វើផែនការគ្រោងចំណាយដើម្បីងាយស្រួលក្នុងការគៀងគរសប្បុរសជនជួយឧបត្ថម្ភសាងសង់។

ករណីទី២÷ ប្រជាពលរដ្ឋនៅភូមិច្រកត្នោត ស្នើសុំឲ្យជួយសម្រួលលូចំនួន ០២ កន្លែង ដែលការដ្ឋានសាងសង់ផ្លូវរបស់កងវិស្វកម្មនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានលប់លូកាត់ផ្លូវដែលធ្លាប់មានកន្លង មក។ នៅពេលភ្លៀងបានបណ្តាលឲ្យស្ទះទឹកហូរកាត់ផ្លូវ ជន់លេចផ្ទះ និងផល ដំណាំប្រជាពលរដ្ឋ។ ការិយាល័យសាធារណការ និងដឹកជញ្ញូនស្រុក ធ្វើរបាយការណ៍សុំកិច្ចអន្តរាគមន៍ទៅមន្ទីរ។ រដ្ឋបាលស្រុកស្វែងរកកិច្ចអន្តរាគមន៍ និងកិច្ចសហការពីក្រុមវិស្វកម្មនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ។

ករណីទី៣÷ សំណូមពររបស់អ្នកគ្រូសាលាបឋម សិក្សាអណ្តូងព្រេង បានស្នើសុំឲ្យជួស ជុលផ្ទះស្នាក់នៅរបស់អ្នកគ្រូក្នុងសាលា។ លោកមេឃុំ, មេភូមិរយាស, គណ:កម្មការទ្រទ្រង់សាលា, ប្រធានការិ.អយក.ស្រុកបានពិគ្រោះយោបល់គ្នា និងគ្រោងផែនការចំណាយដើម្បីគៀងគរស្វែងរកការគាំទ្រពីសប្បុរជន និងសហគមន៍ដើម្បីធ្វើការជួសជុលផ្ទះស្នាក់នៅជូនអ្នកគ្រូ។

ករណីទី៤÷ គណ:កម្មអាចារ្យវត្តត្រពាំងខ្ចៅ បានស្នើសុំឲ្យជួយកសាងសាលាបុណ្យ១ខ្នងទំហំ ៥ ម X ១២ ម។ រដ្ឋបាលស្រុកបានចុះពិនិត្យស្ថានភាព និងថតរូបទិដ្ឋភាពរបស់វត្ត ដើម្បីរាយការណ៍ជូនឯកឧត្តមប្រធាន និងក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ។

ករណីទី៥÷ បានចុុះពិនិត្យការដ្ឋានសាងសង់សាលាឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈានឡើង ៕

អត្ថបទទាក់ទង