ថ្ងៃអាទិត្យ ១១ កើត ខែស្រាពណ៍ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ ២០១៩ លោកជំទាវ ម៉ាន ចិន្ដា រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបរិបូណ៌ រួមដំណើរដោយ លោក យឹម សារិន អភិបាលស្រុកបរិបូណ៌ លោកឧត្ដមសេនីយ៍ត្រី ស៊ុំ សុជាតិ ស្នងការរងនគរបាលខេត្ត លោកអនុប្រធានមន្ទីរបរិស្ថាន អនុប្រធានមន្ទីរធម្មការ និងសាសនា លោកមេឃុំ និងសមាជិកសមាគមន៍ខ្មែរឥស្លាម មកពីប្រទេសម៉ាឡេស៉ី បានអញ្ជើញចុះសួរសុខ ប្រជាពលរដ្ឋខ្មែរឥស្លាម ក្នុងពិធីថ្ងៃបុណ្យរ៉ូយ៉ាហាជី (គោកប៉ាន់) និង បាននាំអំណោយរបស់សប្បុរសជនសមាគមន៍ នៅប្រទេសម៉ាឡេស៉ី ជូនដល់ ចាស់ជរា ស្ត្រីមេម៉ាយ ខ្មែរ ១៣ នាក់ ១ ម្នាក់ ៗ ថវិកា ២០០០០ រៀល សម្ភារៈសិក្សាចែកដល់សិស្ស ៩០ នាក់ ម្នាក់ៗទទួលបានប៉ិច ១ ដើម សៀវភៅ ២ ក្បាល ចែកជូនខោអាវដល់ក្មេងតូច១០០ នាក់ និង គោចំនួន ៣ ក្បាល ដើម្បីកាប់ធ្វើម្ហូបក្នុងកម្មវិធីបុណ្យនេះផងដែរ។
![](https://asset.cambodia.gov.kh/provincial/sites/13/2019/08/IMG_20190812_105909_708-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2019/08/IMG_20190812_105936_214-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2019/08/IMG_20190812_105926_380-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2019/08/IMG_20190812_105919_730-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2019/08/IMG_20190812_105929_540-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2019/08/IMG_20190812_105933_131-1024x768.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2019/08/IMG_20190812_105923_667-1024x768.jpg)