រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អញ្ជើញប្រគល់-ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រការបង្រៀន ICT សម្រាប់ការអប់រំតាមប្រព័ន្ធឌីជីថលនៅកម្រិតមធ្យមសិក្សាទុតិយភូមិ និងការដាក់ឱ្យដំណើរការជាផ្លូវការស្ថានីយ៍អង់តែនទូរស័ព្ទចល័តថ្មី (BTS) នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង

  • 702
  • ដោយ Admin

ថ្ងៃ ពុធ ១៤ កើត ខែ ស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០១៩ នៅបរិវេណវិទ្យាល័យ ហ៊ុន សែន កំពង់លែង ខេត្តកំពង់ឆ្នាំង មានប្រាព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អង់តែនរបស់ក្រុមហ៊ុន មិត្តហ្វូន ស្មាត និងប្រគល់ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ ការបង្រៀនបច្ចេកវិទ្យាគមនាគម៍ និងព័ត៌មានសម្រាប់ការអប់រំតាមប្រព័ន្ធ (ឌីជីថល) ក្រោមអធិបតីភាពដ៍ខ្ពងខ្ពស់របស់ ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រី ក្រសួងប្រៃសនីយ៍ និងទូរគមនាគម៍ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់លែង និងទឹកផុស អមដំណើរដោយ ឯកឧត្ដម សុខ ពុទ្ធិវុទ្ធ ឯកឧត្ដម ជា មានិត រដ្ឋលេខាធិការ, ឯកឧត្ដម ហុក ឫទ្ធី ទីប្រឹក្សា, ឯកឧត្ដម អៀង វុធ អភិបាលរងខេត្ត ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំក្រសួង សមាជិកក្រុមការងារថ្នាក់ជាតិ ក្រុមប្រឹក្សា គណៈអភិបាលស្រុក កងកម្លាំង មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមសរុប ៤៨៩ នាក់ ។

ឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ស្វាគមន៍សង្ខេបដោយគូសបញ្ជាក់ថាៈ ជាកិត្តិយស ណាស់ថ្ងៃនេះដោយមានការផ្តួចផ្តើមរបស់ឯកឧត្តមប្រធានក្រុមការងារថ្នាក់ជាតិស្រមតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋជាក់ស្តែង បច្ចុប្បន្ន ក្នុងគោលបំណងដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានតាមរយៈការបណ្តុះបណ្តាល លើវិស័យបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន លើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីមូលដ្ឋាន តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មានផ្សព្វផ្សាយ ទាន់ពេលវេលា ។

ក្រោយពីលោកតំណាងឱ្យក្រុមហ៊ុន មិតហ្វូន និងស្មាតបានរាយកាណ៍ពីកិច្ចដំណើរការរបស់ក្រុមហ៊ុនបានចូលរួមក្នុងការកសាងវិស័យទូរគមនាគមន៍ និងជាមួយរាជរដ្ឋាភិបាលកម្ពុជា ។

ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់អង្គពិធី ថ្ងៃនេះពីរចូលគ្នាគឺ សម្ពោធអង់តែនរបស់ក្រុមហ៊ុន មិតហ្វូន ស្មាតហ្វូនផង និងពិធីប្រគល់ទទួលកុំព្យូទ័រ និងសម្ភារៈបច្ចេកទេសគាំទ្រ ការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអប់រំតាមប្រព័ន្ធ ( ឌីជីថល )។ ជាក់ស្តែង កុំព្យូទ័រ ២៥ គ្រឿង និងគ្រឿងបរិក្ខាជាច្រើនទៀតប្រគល់ជូនវិទ្យាល័យ ហ៊ុន សែន កំពង់លែង គ្រាន់ជាការបង្រៀនបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន សម្រាប់ការអប់រំតាមប្រព័ន្ធ (ឌីជីថល ) នៅកំរិត មធ្យមសិក្សាទុតិយភូមិ ក្រោមក្របខ័ណ្ឌមូលនិធិនៃការកសាងសមត្ថភាព ការស្រាវជ្រាវ និង ការអភិវឌ្ឍលើធនធានមនុស្សគ្រប់គ្នាផងដែរ។

អត្ថបទទាក់ទង