រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ប៊​ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីសម្ភោធដើម្បីដាក់ឲ្យដំណើរការ អង្គការក្តីសង្ឃឹមសមហគមន៍ ដើម្បីព្យាបាលជម្ងឺដល់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ

  • 565
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃព្រហស្បត្តិ៍ ១៥កើត ខែស្រាពណ៌ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនិងថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោង ៩:០០នាទីព្រឹក លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត អញ្ជើញជាអធិបតីភាព អមដំណើរដោយលោកស្រី ពេជ្រ ឃន អភិបាលរងក្រុងកំពង់ឆ្នាំង, លោក ម៉ម សម្បត្តិ ប្រធានការិយា​ល័យ​រដ្ឋបាល និងបុគ្គលិក នៃមន្ទីរសុខាភិបាលខេត្ត សមាជិក សមាជិកា របស់អង្គក្តីសង្ឃឹមសហគមន៍ លោក លោកស្រីចៅសង្កាត់ និងប្រជាពលរដ្ឋក្នុងសង្កាត់ នៃក្រុងកំពង់ឆ្នាំង ​បើកសម្ភោធអង្គការក្តី​សង្ឃឹម​​សហគមន៍ ស្ថិតនៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង សមាសភាពអញ្ជើញចូលរួមមានចំនួន ៨៥ នាក់ ស្រី ៥២នាក់ ៕

អត្ថបទទាក់ទង