រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងវិទ្យាល័យក្រុងកំពង់ឆ្នាំង

  • 607
  • ដោយ taravong

ព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមបើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌល ប្រឡងវិទ្យាល័យក្រុងកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត លោកឧត្ដមសេនីយ៍ លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៨-២០១៩ នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង បានត្រៀមលក្ខណៈ និង ចាត់វិធានការណ៍ យ៉ាងហ្មត់ចត់បំផុត ដោយបានណែនាំ ដល់ អាជ្ញាធរ និង គ្រប់មន្ទីរ អង្គភាព ដែលពាក់ព័ន្ធ ទទួល
ខុសត្រូវ តាម ភារកិច្ច រៀងៗ ខ្លួន ស្របតាម គោលការណ៍ ថ្នាក់ជាតិ ដែល បានកំណត់ណែនាំ ដើម្បី ធានារក្សា អោយបាន ការប្រឡង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ឆ្នាំ នេះ អោយប្រព្រឹត្ត ទៅដោយរលូន ប្រកបដោយ សន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាព តម្លាភាព ប្រសិទ្ធភាព និង យុត្តិធម៌ ពោលគឺ អ្នកចេះ គឺជាប់ ។

លោកស៊ឹម ប្រិមប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា៖ ឆ្នាំសិក្សា២០១៨-២០១៩ ខេត្តកំពង់ឆ្នាំង មាន បេក្ខជន ប្រលង សញ្ញាបត្រ មធ្យមសិក្សា ទុតិយភូមិ ចំណេះទូទៅ និង បំពេញវិជ្ជាសរុប ចំនួន៤, ៤៩៧នាក់ ក្នុងនោះ ស្រី ២,៣៥៨នាក់ ចែកចេញជា ៨ មណ្ឌល និង ១៨១បន្ទប់ ។

អត្ថបទទាក់ទង