រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម កែវ ពៅ បានជម្រុញអោយមន្រ្តីក្រោមឱវាទអនុវត្តអោយបានល្អតាមតួនាទី និងភារកិច្ចរបស់ខ្លួនប្រកបដោយក្រមសីលធម៌ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ

  • 464
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តម កែវ ពៅ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំងបានជំរុញបែបនេះពេលនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ខែសីហា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តការងារបន្តរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង នាព្រឹក ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសាធារណការខេត្តកំពង់ឆ្នាំង។

ឯកឧត្តម កែវ ពៅ ក៏បានបញ្ជាក់ទៀតថាៈបច្ចប្បន្នមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង គឺបានផ្តល់សេវាប្រកបដោយតម្លាភាព មិនលម្អៀង គ្មានការរើសអើង ចំពោះសេវាសាធារណៈ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការផ្តល់ស្លាកលេខយានយន្ត ប្រឡងយកប័ណ្ណបើកបរ ការផ្ទេរកម្មសិទ្ធិ និងមានវិស័យជាច្រើនទៀត ដែលកំពុងប្រតិបត្តិការនៅក្នុងអង្គភាពរបស់មន្ទីរសាធារណការ និងដឹកជញ្ជូន។

ពាក់ព័ន្ធ ទៅនឹងហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវថ្នល់វិញ ឯកឧត្តម កែវ ពៅ បានគូសបញ្ជាក់ថា កន្លងមកនេះ មន្រ្តីជំនាញនៃមន្ទីរសាធារណការខេត្ត បានខិតខំបំពេញបេសកកម្មយ៉ាងយកចិត្តទុកដាក់ ក្នុងការធ្វើអោយប្រសើរឡើងលើវិស័យផ្លូវថ្នល់ ទាំងការជួសជុល ការសាងសង់ ធ្វើយ៉ាងណាពង្រឹងគុណភាពជាចំបងដើម្បីធានាអោយ បាននូវការប្រើប្រាស់ធនមាំ។

ឯកឧត្តម កែវ ពៅ បានផ្តាំផ្ញើដល់មន្រ្តីជំនាញត្រូវជិះកង់ត្រួតពិនិត្យស្ថានភាពផ្លូវជារៀងរាល់ខែ និងចុះធ្វើការផ្សព្វផ្សាយតាមគ្រប់រូបភាពស្តីពីច្បាប់ចរាចរណ៍ដល់គ្រប់មូលដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង អោយប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍អោយនៅកម្រិតទាបបំផុតក្នុងឆ្នាំ ២០១៩នេះ ៕

អត្ថបទទាក់ទង